-->
សូមស្វាគមន៍ www.sievphovkhmaotvonline.com មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ ../ ទំនាក់ទំនង Tele: 060538678....
សូមស្វាគមន៍ គេហទំព័រ សៀវភៅខ្មៅ ធីវី អនឡាញ មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ / ទំនាក់ទំនង Tele: 060538678....

Wednesday, January 11, 2023

លោក អ៊ុក សំនៀង អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលបានអញ្ជើញចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនិងសួរសុខទុក្ខក្រុមការងារក្នុងឃុំ និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង (២០២២- ២០២៣)

ចំនួនអ្នកទស្សនា: Views

(ខេត្តតាកែវ)÷ លោក អ៊ុក សំនៀង អនុប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះជួយមូលដ្ឋានឃុំជ័យជោគ បានអញ្ជើញជួបពិភាគ្សាជាមួយ មេឃុំ ក្រុមប្រឹក្សាឃុំ នាយកសាលាបឋមសិក្សា នាយកយកសាលាអនុវិទ្យាល័យ តារាគមន៍ ប្រធានប៉ុស្តិ៍សុខភាព នាយប៉ុស្តិ៍នគបាលរដ្ឋបាលឃុំ លោកមេភូមិ នៅក្នុងឃុំជ័យជោគស្រុកបុរីជលសារខេត្តតាកែវ នាថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៣។

លោក អ៊ុក សំនៀងបានមានប្រសាសន៍ថា: រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេច តេជោហ៊ុន សែនបានយកចិត្តដាក់យ៉ាងខ្លាំងក្លាបំផុតនាពេលកន្លងមកចំពោះប្រជាកសិករ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទទួលបានពូជស្រូវសំរាប់បង្ករបង្កើនផលស្រូវអោយទាន់ពេលវេលា។

លោកបានបន្ថែមថា លើសពីនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើហេដ្ខារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួននៅក្នុងមូលដ្ឋាន ដូចជាប្រព័ន្ធធារាសាស្រ្ត ផ្លូវថ្នល់ ទឹក ភ្លើងដល់ខ្នងផ្ទះរបស់ពលរដ្ឋ។

លោក អ៊ុក សំនៀង បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានចុះ សួរសុខទុក្ខប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីទទួលយកនូវសំណូមពរ និងបញ្ហាប្រឈមនានារបស់ពួកគាត់សំរាប់រៀបចំផែនការសកម្មភាពនិងអនុវត្តសកម្មភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់។

បន្តាប់ពីការជួបជុំរួច លោក អ៊ុក សំនៀង បានជូនថវិកា ដល់លោក កើត ហន ចំនួន ១,០០០ដុល្លារ សម្រាប់ធ្វើការជួសជុល ផ្លូវដែលបាទទួលរងពីទឹកជំនន់ឆ្នាំ២០២២ និជូនថវិកាដល់អ្នកចូលរួមទាំងអស់ ក្នុងម្នាក់ៗ ២០,០០០រៀលផងដែរ។

នាឱកាសនោះ លោកបានបន្តចុះពិនិត្យជាក់ស្តែងស្ថានភាពផ្លូវក្នុងភូមិសង្កែជួរ ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី២៥ ខែ កុម្ភ: ឆ្នាំ២០២៣ នាពេលខាមុខ។

នៅរសៀល ថ្ងៃ ខែ ឆ្នាំ ដដែល លោក អ៊ុក សំនៀងអញ្ជើញ ចុះតាមដានសិស្សដែលបានបោះបង់ការសិក្សា នៅភូមិចំនួន៣គឺ: ភូមិ សង្កែជួរ ដីលើក និងបន្ទាយស្លឹកដើម្បីពន្យល់ឱ្យបន្តការសិក្សាឡើង វិញ រួចបានជូនថវិការ ចំនួន ២២០,០០០៛ដល់សិស្ស និងចំណាយថ្លៃទូកបន្ថែមចំនួន ១៤០,០០០៛ ៕




















Monday, October 10, 2022

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនក្មេងទំនេីង៥នាក់​ ពាក់ព័ន្ធ​ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​...

ចំនួនអ្នកទស្សនា: Views

(ខេត្តបន្ទាយមានជ័យ​)៖​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ យ៉ាន់ សុវណ្ណ មេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៨​ ​ខែតុលា​ ឆ្នាំ​២០២២ បានបេីកប្រតិបត្តិការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ជាក្មេងទំនេីងចំនួន ០៥នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងថ្នាំញៀនមួយចំនួន​ នៅចំណុចភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ 

លោកវរសេនីយ៍ត្រី​ យ៉ាន់ សុវណ្ណ មេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ កាលពីថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ​២០២២ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីក្មេងទំនើងមួយក្រុមបានប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានក្មេងទំនេីង៥នាក់​ ព្រមទាំងឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀនមួយចំនួន​ រួចបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ដេីម្បីសួរនាំ ។ 

លោកមេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានបញ្ជាក់ថា​ ជនសង្ស័យ​ទាំង៥នាក់​ ១-ឈ្មោះ សុខ សុគឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ​ (រក្សាទុក និងប្រើប្រាស់) ២-ឈ្មោះ វិត ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ(រក្សាទុក និងប្រើប្រាស់) ៣-ឈ្មោះ ហៃ ខាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី (ប្រើប្រាស់) ៤-ឈ្មោះ យឿង ណេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អេតចាយ ទីលំនៅបច្ចុប្បន្ន ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់)​៥-ឈ្មោះ ចិន្តា សុខមេសា ហៅ ដែន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិបាណយ សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។  វត្ថុតាងចាប់យក​រួមមាន៖ -ម្សៅក្រាមពណ៌សថ្លាចំនួន០២កូនថង់កិប ទម្ងន់ ០,៨៣ក្រាម,​ ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda Dream ពណ៍ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប1D 1484, ម៉ាក Honda wave ពណ៍ក្រហមខ្មៅ សេរី​ឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1Z 1197,​ ទូរស័ព្ទ ចំនួន ០៤គ្រឿង​,​ ដាវសាំម៉ូរ៉ៃ​ ចំនួន ០១ដើម ប្រវែង ៥៤ស.ម,​ នាឡិកាចំនួន ចំនួន ០១គ្រឿង ។ 

តាមចម្លេីយ​របស់​ជនសង្ស័យ​ទាំង៥នាក់​ បានសារភាព​ថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ។ ដោយផ្អែកតាមចម្លេីយសារ​ភាព រួមនឹងវត្ថុតាង​ ជនសង្ស័យ​ត្រូវបានបញ្ជូនមកកាន់​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនិតិវិធី​។ 

លោកវរសេនីយ៍ឯក​ ជា​ តារា​ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលេី​ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

បច្ចុប្បន្ន ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូង ខេត្ត​បន្ទាយមានជ័យហើយ ទៅពន្ធនាគារ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២២៕





កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ចុះរាវរកសពយុវជនម្នាក់ ដែលលង់ទឹកស្លាប់ ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

(បន្ទាយ​មានជ័យ​)៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​ ១០ ខែតុលា ឆ្នាំ២០២២ ។

លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន  មេបញ្ជាការ តំបន់ព្រឹត្តិការសឹករងខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក វរសេនីយ៍ទោ វិញ ស៊ីដូ  នាយសេនាធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះរាវរកសពយុវជនម្នាក់ ឈ្មោះ រុំ ឧទរ ហៅក្រៅ ធី ភេទប្រុស  អាយុ  ១៦ ឆ្នាំ ដែលមានទីលំនៅ ភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មូលហេតុ ចេញពីរៀនត្រលប់ទៅផ្ទះវិញហើយចុះលេងទឹកនៅតាមផ្លូវក្រាលបេតុង ក៏បានរអិលជើងធ្លាក់ចូលទឹកហូរនាំទៅកន្លែងជ្រៅបណ្ដាលអោយលង់ទឹកស្លាប់តែម្តង។

សាកសពបានរកឃើញនៅរសៀលវេលាម៉ោង ១៤:១៩នាទី  ត្រង់ចំណុច ភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយពីរកឃើញហើយ ក៏បានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕










ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្ត្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ចែកជូនប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ ដែលរងផលប៉ះពាល់ដោយទឹកជំនន់!

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃអាទិត្យ ១៤ កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​ ៩ ខែតុលា ឆ្នាំ២០២២នេះ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អមដំណើរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណ:កម្មការជាតិគ្របគ្រងគ្រោះមហន្តរាយ ចុះត្រួតពិនិត្យស្ថានភាពទឹក និងដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំ​នន់ ស្ថិតក្នុង ក្រុងសិរីសោភ័ណ ស្រុកមង្គលបុរី និងបានចែកអំណោយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ខ្លាំងហើយមានជីវភាពខ្វះខាត នៅក្នុងក្រុង​សិរីសោភ័ណ ចំនួន ១២១គ្រួសារ ដែលជា​អំណោយ​ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ និងថវិកាមួយចំនួន។

ឯកឧត្តម គន់ គីម បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្ត្រី បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសចូលផ្ទះសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕