-->
សូមស្វាគមន៍ www.sievphovkhmaotvonline.com មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ ../ ទំនាក់ទំនង Tele: 060538678....
សូមស្វាគមន៍ គេហទំព័រ សៀវភៅខ្មៅ ធីវី អនឡាញ មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ / ទំនាក់ទំនង Tele: 060538678....

Monday, October 10, 2022

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនក្មេងទំនេីង៥នាក់​ ពាក់ព័ន្ធ​ករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​...

ចំនួនអ្នកទស្សនា: Views

(ខេត្តបន្ទាយមានជ័យ​)៖​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ យ៉ាន់ សុវណ្ណ មេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី០៨​ ​ខែតុលា​ ឆ្នាំ​២០២២ បានបេីកប្រតិបត្តិការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ជាក្មេងទំនេីងចំនួន ០៥នាក់ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងថ្នាំញៀនមួយចំនួន​ នៅចំណុចភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ 

លោកវរសេនីយ៍ត្រី​ យ៉ាន់ សុវណ្ណ មេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ កាលពីថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ​២០២២ បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីក្មេងទំនើងមួយក្រុមបានប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនបានក្មេងទំនេីង៥នាក់​ ព្រមទាំងឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀនមួយចំនួន​ រួចបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ដេីម្បីសួរនាំ ។ 

លោកមេបញ្ហាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានបញ្ជាក់ថា​ ជនសង្ស័យ​ទាំង៥នាក់​ ១-ឈ្មោះ សុខ សុគឿន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ​ (រក្សាទុក និងប្រើប្រាស់) ២-ឈ្មោះ វិត ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ(រក្សាទុក និងប្រើប្រាស់) ៣-ឈ្មោះ ហៃ ខាវ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី (ប្រើប្រាស់) ៤-ឈ្មោះ យឿង ណេត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អេតចាយ ទីលំនៅបច្ចុប្បន្ន ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ប្រើប្រាស់)​៥-ឈ្មោះ ចិន្តា សុខមេសា ហៅ ដែន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិបាណយ សង្កាត់ ទឹកថ្លា ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។  វត្ថុតាងចាប់យក​រួមមាន៖ -ម្សៅក្រាមពណ៌សថ្លាចំនួន០២កូនថង់កិប ទម្ងន់ ០,៨៣ក្រាម,​ ម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda Dream ពណ៍ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ សៀមរាប1D 1484, ម៉ាក Honda wave ពណ៍ក្រហមខ្មៅ សេរី​ឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1Z 1197,​ ទូរស័ព្ទ ចំនួន ០៤គ្រឿង​,​ ដាវសាំម៉ូរ៉ៃ​ ចំនួន ០១ដើម ប្រវែង ៥៤ស.ម,​ នាឡិកាចំនួន ចំនួន ០១គ្រឿង ។ 

តាមចម្លេីយ​របស់​ជនសង្ស័យ​ទាំង៥នាក់​ បានសារភាព​ថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ។ ដោយផ្អែកតាមចម្លេីយសារ​ភាព រួមនឹងវត្ថុតាង​ ជនសង្ស័យ​ត្រូវបានបញ្ជូនមកកាន់​បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនិតិវិធី​។ 

លោកវរសេនីយ៍ឯក​ ជា​ តារា​ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលេី​ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

បច្ចុប្បន្ន ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនទៅសាលាដំបូង ខេត្ត​បន្ទាយមានជ័យហើយ ទៅពន្ធនាគារ នាព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២២៕





កម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ ចុះរាវរកសពយុវជនម្នាក់ ដែលលង់ទឹកស្លាប់ ស្ថិតក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ចំនួនអ្នកទស្សនា: Views

(បន្ទាយ​មានជ័យ​)៖ នៅព្រឹកថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​ ១០ ខែតុលា ឆ្នាំ២០២២ ។

លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន  មេបញ្ជាការ តំបន់ព្រឹត្តិការសឹករងខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក វរសេនីយ៍ទោ វិញ ស៊ីដូ  នាយសេនាធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះរាវរកសពយុវជនម្នាក់ ឈ្មោះ រុំ ឧទរ ហៅក្រៅ ធី ភេទប្រុស  អាយុ  ១៦ ឆ្នាំ ដែលមានទីលំនៅ ភូមិស្នាយដង្គត់ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មូលហេតុ ចេញពីរៀនត្រលប់ទៅផ្ទះវិញហើយចុះលេងទឹកនៅតាមផ្លូវក្រាលបេតុង ក៏បានរអិលជើងធ្លាក់ចូលទឹកហូរនាំទៅកន្លែងជ្រៅបណ្ដាលអោយលង់ទឹកស្លាប់តែម្តង។

សាកសពបានរកឃើញនៅរសៀលវេលាម៉ោង ១៤:១៩នាទី  ត្រង់ចំណុច ភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយពីរកឃើញហើយ ក៏បានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕










ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្ត្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ចែកជូនប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណ ដែលរងផលប៉ះពាល់ដោយទឹកជំនន់!

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃអាទិត្យ ១៤ កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​ ៩ ខែតុលា ឆ្នាំ២០២២នេះ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ អមដំណើរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណ:កម្មការជាតិគ្របគ្រងគ្រោះមហន្តរាយ ចុះត្រួតពិនិត្យស្ថានភាពទឹក និងដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំ​នន់ ស្ថិតក្នុង ក្រុងសិរីសោភ័ណ ស្រុកមង្គលបុរី និងបានចែកអំណោយជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ខ្លាំងហើយមានជីវភាពខ្វះខាត នៅក្នុងក្រុង​សិរីសោភ័ណ ចំនួន ១២១គ្រួសារ ដែលជា​អំណោយ​ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ និងថវិកាមួយចំនួន។

ឯកឧត្តម គន់ គីម បានផ្ដាំផ្ញើការសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទេសរដ្ឋមន្ត្រី បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ ពិសេសពេលទឹកជន់លិចខ្លាំងអាចមានសត្វអសិរពិសចូលផ្ទះសម្បែង ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត៕




















រដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ រោងចក្រផ្គត់ផ្គង់ទឹកស្អាតខេត្តបន្ទាយមានជ័យ!

ចំនួនអ្នកទស្សនា: Views

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹក ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល​ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី​ ១០ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណ ក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ រោងចក្រផ្គត់ផ្គង់ទឹកស្អាតខេត្តបន្ទាយមានជ័យ ដែលបានចូលរួមឧបត្ថម្ភអំណោយសម្ភារៈ ប្រេីប្រាស់ គ្រឿងឧបភោគបរិភោគ សម្រាប់រដ្ឋបាលខេត្តប្រើប្រាស់និងផ្តល់ជូនប្រជាពលរដ្ឋទឹកជំនន់ក្នុងខេត្ត។

អំណោយរួមមាន មីចំនួន ២០០កេស ត្រីខ ៣០០យួរ ទឹកសុទ្ធវីតាល់ ៥០កេស ទឹកផ្លែឈើ ៥០កេស នំធុង ១៥កេស ទឹកសុីអុីវ និងទឹកត្រី៥០ យួរ តង់មានជើងចំនួន ៦តង់ និងប៉ៅអុីបត់ចំនួន ១០។

សូមជូនពរ លោក ប្រធានក្រុមហ៊ុន  សហការី និងគ្រួសារជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




Saturday, October 1, 2022

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង!

ចំនួនអ្នកទស្សនា: Views

(ក្រុងសិរីសោភ័ណ)​៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅវេលាម៉ោង ២០:០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០២២នេះ បានធ្វើប្រតិបត្តិការបង្ក្រាប​ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ￸ វូន ខុម ភេទប្រុស អាយុ២៦ឆ្នាំ ព្រមទាំងដកហូតវត្ថុតាំងថ្នាំញៀម៉្សៅក្រាមពណ៌សថ្លាចំនួន១កូនថង់កិប ទម្ងន់០,៧៣ក្រាម ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ សៀមរាប 2X-6781 និងសម្ភារ:មួយចំនួនទៀត ហើយនាំមកមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បីសួរនាំ ។ 

លោកវរសេនីយ៍ត្រី​ យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​សិរីសោភ័ណបានឱ្យដឹងថា​ មុនពេលបង្រ្កាបករណីខាងលើនេះ￸ នៅយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន រហូតដល់វេលាម៉ោង២០:០០នាទី បានប្រទះឃើញបុរសម្នាក់គួរឱ្យសង្ស័យ ទើបកម្លាំងហៅមកសួរនាំ ហើយធ្វើការឆែកឆេរលើដងខ្លួនរកឃើញគ្រឿងញៀនតែម្ដង ។ 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឱ្យដឹងទៀតថា ក្រោយពីកម្លាំងជំនាញសាកសួចម្លេីយរួច ជនសង្ស័យ​បានឆ្លើយសារភាពថា​ រូបខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង ។ 

ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្ត ។ 

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ការបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ 

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ​២០២២នេះ​ ៕






Thursday, September 29, 2022

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកាន់មាតុប្រទេសវិញ តាមយន្តហោះពិសេស ក្រោយពីបានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល!

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នារសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកកាន់មាតុប្រទេសវិញ តាមយន្តហោះពិសេស ក្រោយពីបានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល

ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនថ្ងៃទី២១ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២៕