-->
សូមស្វាគមន៍ www.sievphovkhmaotvonline.com មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ ../ ទំនាក់ទំនង Tele: 060538678....
សូមស្វាគមន៍ គេហទំព័រ សៀវភៅខ្មៅ ធីវី អនឡាញ មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ / ទំនាក់ទំនង Tele: 060538678....

Monday, February 28, 2022

អូស្ត្រាលីផ្តល់ទូបង្កករក្សាវ៉ាក់សាំងចំនួន ១៣៣គ្រឿង ជូនកម្ពុជា

ចំនួនអ្នកទស្សនា: Views


 ភ្នំពេញ :ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម ប៉ាប្លូ កង់ (Pablo Kang) ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលទូបង្កករក្សាវ៉ាក់សាំង ចំនួន១៣៣គ្រឿង និងបរិក្ខាប្រព័ន្ធត្រជាក់ដទៃទៀតពីរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

រូបថត៖ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា

ប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់, លោកស្រី លាង ហៃ ជាវតាយ ជំនួសលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ដែលត្រូវផ្ទេរទៅខេត្តកំពត

ចំនួនអ្នកទស្សនា: Views


បន្ទាប់ពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងសុន្ទរកថាស្វាគមន៍ និងបានជម្រាបជូនអំពីស្ថានភាពសកម្មភាពទូទៅរបស់ខេត្ត និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់នោះរួចមក, លោកស្រី មៀច សុធារី អគ្គលេខាធិការសមាគមនារីថ្នាក់កណ្តាល បានអានសេចក្តីសម្រេច ត្រូវបានប្រកាសតែងតាំងលោកស្រី លាង ហៃ ជាវតាយ ប្រធានកិត្តិយសថ្មីសាខា ជំនួសលោកស្រី ហ៊ុន ចាន់ ម៉ៅធនិន ដែលត្រូវផ្ទេរទៅទទួលភារកិច្ចថ្មីនៅខេត្តកំពត និងសេចក្តីសម្រេចទទួលស្គាល់សមាជិកាកិត្តិយសថ្នាក់ខេត្តថ្មី ចំនួន៩រូប ថ្នាក់ដឹកនាំ កិត្តិយស អនុសាខារួមមាន ក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកក្រគរ និងស្រុកវាលវែង ចំនួន៥រូប ថ្នាក់ដឹកនាំនៃអនុសាខា និងបណ្តាញសមាគមនារីបណ្តាមន្ទីរ អង្គភាព ចំនួន៩រូប។

លោកស្រី លាង ហៃ ជាវ តាយ ប្រធានកិត្តិយសថ្មី សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានប្តេជ្ញា គោរព និងអនុវត្តតាមលក្ខន្តិកៈ ចូលរួមសហការជាមួយគណៈចលនាស្ត្រី ថ្នាក់ដឹកនាំគ្រប់ លំដាប់ថ្នាក់ លើកកម្ពស់ស្ថានភាពស្ត្រី និងកុមារ។ ខិតខំគៀងគរស្វែងរកថវិកា ដើម្បីធ្វើសកម្មភាពអភិវឌ្ឍន៍ ការងារសង្គម និងការងារមនុស្សធម៌ សម្រាប់ជួយដល់ជនចាស់ជរា កុមារកំព្រា និងជនក្រីក្រគ្មានទីពឹងជាដើម។

លោកស្រី មាន សំអាន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹក ពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ លោកស្រី បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ក្នុងទូទាំងខេត្តពោធិ៍សាត់ ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។

លោកស្រីបន្ថែមថា ទាំងអស់នេះក៏មានការជួយសម្របសម្រួល និងផ្តល់ភាពងាយស្រួល ពីលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ ពិសេសបងប្អូនអាជីវករនៅក្នុងខេត្តផងដែរ។ លោកស្រីក៏បានអបអរចំពោះ លោកស្រី លាង ហៃ ជាវតាយ និងលោកស្រី ដែលជាសមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តពោធិ៍សាត់ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពសមាគមនារី តាមសេចក្តីសម្រេចរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍។

លោកស្រី បានផ្តាំផ្ញើដល់គណៈកម្មការសាខាសមាគមនារីខេត្តពោធិ៍សាត់ ដែលត្រូវបានប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពនាថ្ងៃនេះ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ ចេះបែងចែក តួនាទីភារកិច្ចទទួលខុសត្រូវ ទៅដល់ថ្នាក់ដឹកនាំ នៃគណៈកម្មការ សមាគមនារីសាខា អនុសាខាទាំងថ្នាក់ខេត្ត ស្រុក មន្ទីរអង្គភាព កាន់តែទូលំទូលាយ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំ នៃសេដ្ឋកិច្ច និងសង្គមជាតិ របស់យើងទាំងអស់គ្នា។

ជាមួយគ្នានោះ ត្រូវបង្កើនប្រសិទ្ធិភាពការពាររាងកាយពីមេរោគកូវីដ ប្រភេទបំប្លែងថ្មី ប្រភេទអូមីក្រុង ត្រូវពន្លឿននៃការចាក់វ៉ាក់សាំងដូសទី៣ បន្តដល់ដូសទី៤ ដែលជាដូសជម្រុញ និងត្រូវអនុវត្តវិធានការណ៍ «៣ការពារ, ៣កុំ» ជាប់ជាប្រចាំ។ ជាមួយគ្នានោះត្រូវចូលរួមយ៉ាងសកម្ម ក្នុងការពង្រឹងពង្រីកសមាជិកភាពបន្ថែម នៅតាមមន្ទីរ អង្គភាព ស្រុក ក្រុង ឃុំ សង្កាត់ និងខិតខំគៀងគរស្វែងរកប្រភពថវិកា ដើម្បីគាំទ្រដល់សកម្មភាពកិច្ចការមនុស្សធម៌ ក្នុងសមាគមនារីឱ្យកាន់តែមានភាពរលូន តម្លាភាព និងឆ្លើយតបបានទាន់ពេលវេលា៕











អភិបាលខណ្ឌទួលគោក ចុះដោះស្រាយបញ្ហាមួយចំនួនតាមសំណូមពររបស់ពលរដ្ឋ នៅសង្កាត់ទឹកល្អក់ទី៣

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ បញ្ហាខ្សែភ្លើងរត់កាត់ចន្លោះតាមព្រំផ្ទះនិមួយៗ ដែលអាចឆ្លងចរន្ដអគ្គិសនីបង្កជាអគ្គិភ័យ និងហានិភ័យផ្សេង និងបញ្ហាដាច់អំពូលភ្លើងបង្កជាងងិត នៅតាមណ្តោយផ្លូវមុខសាលាគរុកោសល្យរាជធានីភ្នំពេញ ជាមួយបញ្ហាកកស្ទះប្រព័ន្ធលូបង្ហូរទឹក១ខ្សែ ដែលមានប្រវែង ៥០០ម៉ែត្រ ក៏ត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរ ជូនដល់ប្រជាពលរដ្ឋ ដោយកម្លាំង និងមធ្យោបាយក្រុមការងារមន្ត្រីរដ្ឋបាលខណ្ឌទួលគោក សហការជាមួយមន្ត្រីសាធារណការ និងដឹកជញ្ជូន រដ្ឋបាលរាជធានីភ្នំពេញ។

សកម្មភាពចុះរកដំណោះស្រាយផ្សេងៗ ដែលដឹកនាំដោយលោក ជា ពិសី ជាមួយមន្ត្រីក្រោមឱវាទ និងមន្ត្រីសាធារណៈការ និងដឹកជញ្ជូនរដ្ឋបាលរាជធានីភ្នំពេញ នេះបានអនុវត្តឡើង ក្រោយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទទួលបានសំណូមពរឱ្យជួយដោះស្រាយ ពីសំណាក់ប្រជាពលរដ្ឋ រស់នៅតាមបណ្តោយផ្លូវលេខ២៦៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងសកម្មភាពនេះដែរ លោក ជា ពិសី បានជំរុញប្រជាពលរដ្ឋតាមខ្នងផ្ទះនីមួយៗ ឱ្យទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ក្រៅពីចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវប្រុងប្រយ័ត្នជានិច្ច អំពីជំងឺគ្រុនឈាម ជំងឺផ្តាសាយធំ និងជំងឺផ្សេងៗ បន្ទាប់ពីជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ អូមីក្រុង។

លោក ជា ពិសី បានជំរុញប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ សូមអញ្ជើញទៅចាក់នៅទីតាំងដែលសង្កាត់-ខណ្ឌ និងរដ្ឋបាលរាជធានីបានកំណត់ និងនៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក តាមខណ្ឌនីមួយៗ និងនាំកូនៗ ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំ ទៅចាក់វ៉ាកសាំងតាមកាលបរិច្ឆេទ និងបច្ចុប្បន្នកំពុងបន្តចាក់ពីសំណាក់ក្រុមគ្រូពេទ្យ។

លោកអភិបាលខណ្ឌទួលគោករូបនេះ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អប្រសើរ តាមរយៈការរក្សាអនាម័យក្នុងការរស់នៅ និងត្រូវមានស្មារតីរឹងប៉ឹងក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ក្នុងនោះសម្រាប់ចាស់ជរា និងកុមារតូចៗ គួរមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះអាកាសធាតុចុះត្រជាក់ និងចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យអនុវត្តជាប់ជានិច្ចនូវសារផ្ដាំផ្ញើអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារជំងឺកូវីដ១៩ (រស់នៅធម្មតាតាមបែបគន្លងថ្មី) និងការបន្តអនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងចូលរួមចាក់វាក់សាំងឱ្យបានគ្រប់ៗគ្នា៕







ក្រសួងការបរទេសរុស្ស៉ី វាយបកដាក់លោកខាងលិចវិញ ពាក់ព័ន្ធការថ្កោលទោសលើ ប្រតិបត្តិការយោធានៅអ៊ុយក្រែន

ចំនួនអ្នកទស្សនា: Views

 


អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀរ ហ្សាការ៉ូវ៉ា (Maria Zakharova) បានលើកឡើងយ៉ាងដូច្នេះថា «នៅក្រោមស្ថានភាព ដែលក្រុមប្រទេស NATO ហាក់គ្មានបំណងចង់ពង្រឹងសន្តិសុខយ៉ាងពិតប្រាកដ នៅអឺរ៉ុបផងនោះ យើងចាត់ទុកការព្យាយាមចោទប្រកាន់របស់ពួកគេថា យើងជាអ្នកបង្កហេតុ គឺជារឿងពុំសមហេតុផលឡើយ»

លោកស្រី Zakharova បានបន្តថា មុនចង់ឱ្យទីក្រុងម៉ូស្គូទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន បក្សសម្ព័ន្ធ NATO គួរទទួលខុសត្រូវជាមុនសិន សម្រាប់សកម្មភាពយោធារបស់ពួកគេ ហើយនិងការមិនអើពើចំពោះស្ថានការណ៍នៅតំបន់ដុនបាស់។ ក្រសួងការបរទេសរុស្ស៉ី បានអះអាងទៀតថា អាមេរិកនិងសម្ព័ន្ធមិត្តហាក់មិនចាប់អារម្មណ៍ ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែនទេ ដ្បិត NATO នៅតែគ្រោងបន្តផ្គត់ផ្គង់សព្វាវុធឱ្យអ៊ុយក្រែន។

ទីក្រុងម៉ូស្គូបានសង្កត់ធ្ងន់ជាចុងក្រោយថា រុស្ស៉ីបានរងការព្យាយាមចោទប្រកាន់ជាច្រើនលើក អំពីការរលោភកិច្ចព្រមព្រៀងឆ្នាំ១៩៩៧ រវាងរុស្ស៉ីនិង NATO ប៉ុន្តែផ្ទុយទៅវិញ NATO បានបន្តបង្កើនកម្លាំងនិងមូលដ្ឋានរបស់ខ្លួន នៅក្បែរព្រំប្រទល់រុស្ស៉ី ហើយខិតខំប្រើប្រាស់ធនធាន ដើម្បីអភិវឌ្ឍផែនការទប់ស្កាត់ប្រទេសរុស្ស៉ី។ ហេតុដូច្នេះហើយ រុស្ស៉ីមិនអាចពង្រើយកន្តើយចំពោះរឿងនេះដាច់ខាត ជាពិសេសនៅពេលដែលក្តីបារម្ភស្របច្បាប់ទាក់ទងនឹងសន្តិសុខរបស់រុស្ស៉ី ពុំត្រូវបានឆ្លើយតប៕

បើកការប្រកួតបាល់ទាត់ក្នុងសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ ២០២២

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ :ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ការប្រកួតកីឡាបាល់ទាត់ក្នុងសាលបុរស ពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាលថ្មី ២០២២ បានចាប់ផ្តើមបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅកីឡដ្ឋាន Premium Sport Club រាជធានីភ្នំពេញ។ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ បានផ្តល់ការណែនាំ និងលើកទឹកចិត្តដល់ក្រុមដែលចូលរួមសរុបចំនួន១៩ក្រុម ចូលរួមប្រកួតដោយគោរពឱ្យបាន
នូវស្មារតីសាមគ្គីភាព មិត្តភាព និងគោលការណ៍លេងដោយយុត្តិធម៌ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បាល់ទាត់ក្នុងសាល រដូវកាល ២០២២នេះ ទទួលបានលទ្ធផលជាផ្លែផ្កា។ លោកបន្ថែម នៅក្នុងចំណោម១៩ក្រុម ដែលចូលរួមប្រកួតនេះ គឺមានក្រុមកីឡាករជានិស្សិតជនជាតិបារំាង ក៏ត្រៀមចូលរួមប្រកួតប្រជែងជាមួយក្រុមកីឡាករខ្មែរដែរ។ ក្នុងឆ្នាំនេះដែរ ខេមអេដ ក៏ត្រៀមរៀបចំការប្រកួតកីឡាបាល់បោះ និងអត្តពលកម្មទៀតផង ដែលការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺជារឿងសំខាន់ ដែល

ផ្តល់ឱ្យនិស្សិតចេះចាប់ផ្តើមធ្វើការរួមគ្នា ការបណ្តុះឆន្ទៈ ស្មារតីរបស់កីឡាកររៀនធ្វើកិច្ចការឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ចំណេះដឹង បទពិសោធន៍ល្អៗ នៅពេលពួកគាត់ចេញទៅប្រកបការងារ ក្រោយបញ្ចប់ការសិក្សា។ គោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡានេះ គឺដើម្បីបណ្តុះគំនិត ឱ្យកីឡាករចេះធ្វើការជាក្រុម ធ្វើការក្រោមសម្ពាធ និងចេះទទួលយកការឈ្នះ-ចាញ់ ដើម្បីអាចគ្រប់គ្រងអារម្មណ៍ ស្មារតីជាដើម។ លោក ខេស៊ី បាណេត គូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ក្នុងសាលបុរស ពានរ

ង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាលថ្មី ២០២២ ត្រូវបានរៀបចំឡើងវិញក្រោយខកខាន១ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩ ហើយលោកបានចាត់ទុកថា នេះជាព្រឹត្តិការណ៍កីឡាមួយទៀត នៅឆ្នាំ២០២២នេះ ដែលវាជាការប្រកួតដ៏សំខាន់សម្រាប់យើងក៏ដូចជានិស្សិតទាំងអស់ ដើម្បីជំរុញដល់សុខមាលភាពរបស់ពួកគេ ជាពិសេសគឺការអប់រំនៃការធ្វើការជាក្រុម តាមរយៈការប្រកួតកីឡានេះ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ក្នុងសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ នឹងដំណើរការរយៈពេល៤ខែ ដោយគ្រោងនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២៧ ខែកុម្ភៈ និងគ្រោងបញ្ចប់នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ៕ដោយហេង ណាលីន សម្រួលផ្សាយដោយ៖ dara 

ករណីឆ្លងថ្មី ៣៥៦នាក់ (នាំចូល ១៤នាក់ ឆ្លងក្នុងសហគមន៍ ៣៤២នាក់ ជាប្រភេទអូមីក្រុងទាំងអស់) ខណៈជាសះស្បើយថ្មី ៤១៩នាក់ និងមិនមានករណីស្លាប់ថ្មី

ចំនួនអ្នកទស្សនា: Views

 



 ភ្នំពេញ: ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២

ករណីឆ្លងថ្មី ៣៥៦នាក់ (នាំចូល ១៤នាក់ ឆ្លងក្នុងសហគមន៍ ៣៤២នាក់ ជាប្រភេទអូមីក្រុងទាំងអស់) ខណៈជាសះស្បើយថ្មី ៤១៩នាក់ និងមិនមានករណីស្លាប់ថ្មី

សម្រួលផ្សាយដោយ៖ ធូ កុសល

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រឡងជាប់និទ្ទេស A

ចំនួនអ្នកទស្សនា: Views


ស្ទឹងត្រែង :ថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រឡងជាប់ និទ្ទេសA លោកគ្រូ អ្នកគ្រូ និងសិស្សជាយុវជនកាកបាទក្រហម និងកាយរិទ្ធ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅមន្ទីរអប់រំយុវជន និងកីឡាខេត្តស្ទឹងត្រែង។

រូបថត៖ AKP-ស្ទឹងត្រែង