-->
សូមស្វាគមន៍ www.sievphovkhmaotvonline.com មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ ../ ទំនាក់ទំនង Tele: 060538678....
សូមស្វាគមន៍ គេហទំព័រ សៀវភៅខ្មៅ ធីវី អនឡាញ មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ / ទំនាក់ទំនង Tele: 060538678....

Friday, March 25, 2022

លោក ស សុខា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទីសដៅការងារ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

ចំនួនអ្នកទស្សនា: Views

  

(ភ្នំពេញ)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបើក «សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទីសដៅការងារ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា»

ខណៈកម្មវិធិបិទនឹងធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ កម្មវិធីនេះនឹងព្រឹត្តធ្វើឡើងរយៈពេល១ថ្ងៃពេញ មានការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាយ៉ាងច្រើនកុះករនាសណ្ឋាគារសុខាភ្នំពេញ។

លោក ស សុខា បានឱ្យដឹងថា ក្នុងការពង្រីកសកម្មភាពរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបង្កើតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា(ក.យ.គ.) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ជាអង្គភាពសេនាធិការ ដើម្បីបំពេញភារកិច្ច និងធ្វើសកម្មភាពនានាទាក់ទងទៅនឹងការងារយុវជន និងការផ្តល់ផលប្រយោជន៍ដល់យុវជនដែលជានិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន នៅទូទាំងប្រទេស។

នាឱកាសនោះដែរ លោក បានបន្តថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា មានភារកិច្ចសំខាន់ៗក្នុងការចូលរួមចំណែកលើកកម្ពស់សមត្ថភាព អប់រំសីលធម៌ និងបណ្តុះមនសិការជាតិដល់យុវជនឱ្យក្លាយទៅជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ ព្រមទាំងកៀរគរយុវជនដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា ឱ្យចូលរួមសហការក្នុងសកម្មភាពនានា របស់ ស.ស.យ.ក.។

លោក ស សុខា បានបញ្ជាក់ថា ដើម្បីបំពេញភារកិច្ចដ៏មានសារៈសំខាន់នេះ ក.យ.គ. បានរៀបចំរចនាសម្ព័ន្ធដែលមានលេខាធិការដ្ឋាន និងផ្នែកចំណុះចំនួន៧ រួមមាន៖ ផ្នែកយុវជនគ្រឹះស្ថានឧត្តមសិក្សា ផ្នែកហិរញ្ញវត្ថុ ផ្នែកបណ្តុះបណ្តាល អាហារូបករណ៍ និងរកការងារធ្វើ ផ្នែកទំនាក់ទំនងសាធារណៈ និងការងារសហគមន៍ ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ផ្នែកផែនការ និងស្រាវជ្រាវ ផ្នែកព័ត៌មានវិទ្យា និងគ្រប់គ្រងទិន្នន័យ៕


Wednesday, March 9, 2022

ប្រទេសថៃ៖ វិស័យឯកជនអំពាវនាវឱ្យមានការវាយតម្លៃចំពោះផលប៉ះពាល់សេដ្ឋកិច្ចដោយសារភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែន

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២  វិស័យឯកជននៅក្នុងប្រទេសថៃកំពុងអំពាវនាវឱ្យរដ្ឋាភិបាលថៃបង្កើតគណៈកម្មាធិការរួមគ្នានៃវិស័យសាធារណៈ-ឯកជនមួយ ដើម្បីធ្វើការវាយតម្លៃអំពីផលប៉ះពាល់សេដ្ឋកិច្ចដោយសារភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែន។

លោក Supant Mongkolsuthree ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានសម្តែងការព្រួយបារម្ភថាភាពតានតឹងដែលកំពុងបន្តកើតមានដែលបណ្តាលឱ្យមានការបិទផ្លូវហោះហើរមួយចំនួនអាចប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញ។

លោក Supant ចង់ឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មាធិការមួយដើម្បីដោះស្រាយបញ្ហាដែលកើតឡើងនៅពេលដែលស្ថានការណ៍មួយនេះមិនមានសញ្ញាចុះត្រជាក់។

ទន្ទឹមនឹងនេះដែរ លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ បានជំរុញឱ្យរដ្ឋាភិបាលតាមដានឱ្យបានយ៉ាងដិតដល់នូវបរិយាកាសពាណិជ្ជកម្មអន្តរជាតិ និងធ្វើការវាយតម្លៃចំពោះការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដើម្បីឱ្យមានដំណោះស្រាយទាន់ពេលវេលា។

ប្រធានក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ (TNSC) លោក Chaichan Chareonsuk ក៏បានស្នើឱ្យរដ្ឋាភិបាលថៃពន្លឿនដំណើរការនៃកិច្ចចរចាជាមួយប្រទេសចិនផងដែរក្នុងការបើកដំណើរការផ្លូវថ្នល់គោក និងផ្លូវដែកដើម្បីបម្រើដល់ការនាំចេញទំនិញទៅកាន់បណ្តាប្រទេសនៅអាស៊ីកណ្តាល និងអឺរ៉ុប ក្នុងករណីផ្លូវសមុទ្រត្រូវបានរារាំង។

ជាមួយនឹងប្រមាណជិត ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលអាស្រ័យទៅលើការនាំចេញ សេដ្ឋកិច្ចប្រទេសថៃកំពុងប្រឈមមុខនឹងហានិភ័យនៃការខូចខាតយ៉ាងខ្លាំងនាពេលខាងមុខដោយសារផ្លូវដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវសមុទ្រត្រូវបានរារាំងដោយសារតែការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

ប្រទេសអ៊ុយក្រែនមានដំណោះស្រាយដែលអាចកើតមានចំពោះការទទួលស្គាល់តំបន់គ្រីមៀ សាធារណរដ្ឋប្រជាមានិត DPR និង LPR

ចំនួនអ្នកទស្សនា: Views

  



 ភ្នំពេញ: ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ 
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បាននិយាយប្រាប់សារព័ត៌មាន ABC កាលពីថ្ងៃអង្គារថា ប្រទេសអ៊ុយក្រែនមានដំណោះស្រាយដែលអាចកើតមានចំពោះបញ្ហានៃការទទួលស្គាល់ទឹកដីនៃតំបន់គ្រីមៀ និងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk (DPR និង LPR) ។

លោក ហ្សេលេនស្គី បាននិយាយឆ្លើយតបទៅនឹងសំណួរថា តើទីក្រុងគៀវនៅបន្តបដិសេធចំពោះការទាមទាររបស់ទីក្រុងមូស្គូក្នុងការទទួលស្គាល់តំបន់គ្រីមៀ និងសាធារណរដ្ឋប្រជាមានិត DPR និង LPR ក៏ដូចជាការបដិសេធរបស់ប្រទេសអ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការណាតូថា «នេះគឺជាឱសានវាទមួយផ្សេងទៀត ហើយយើងមិនបានរៀបចំសម្រាប់ឱសានវាទនេះទេ។ ប៉ុន្តែយើងមានដំណោះស្រាយដែលអាចធ្វើទៅបានសម្រាប់ធាតុសំខាន់ៗទាំងនេះ»។

ដោយផ្តោតទៅលើសំណួរអំពីលទ្ធភាពដែលទីក្រុងគៀវទទួលស្គាល់តំបន់គ្រីមៀជាផ្នែកមួយនៃប្រទេសរុស្ស៊ី និងឯករាជ្យភាពនៃសាធារណរដ្ឋប្រជាមានិតដែលប្រកាសដោយខ្លួនឯងពីរនោះ លោក ហ្សេលេនស្គី បានចង្អុលបង្ហាញថា «វាមានការពិបាកជាងការដែលគ្រាន់តែទទួលស្គាល់ជាសាមញ្ញាទៅលើតំបន់គ្រីមៀ និងសាធារណរដ្ឋប្រជាមានិតពីរនេះ»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយកាលពីថ្ងៃទី២៤ ខែកុម្ភៈថា ដើម្បីឆ្លើយតបទៅនឹងសំណើរបស់មេដឹកនាំនៃសាធារណរដ្ឋ Donbass លោកបានធ្វើការសម្រេចចិត្តដើម្បីធ្វើប្រតិបត្តិការយោធាពិសេសមួយ។ ប្រមុខរដ្ឋរុស្ស៊ីបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូគ្មានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនទេ៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

Wednesday, March 2, 2022

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត

ចំនួនអ្នកទស្សនា: Views




 (ភ្នំពេញ)៖ កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គីឡូម៉ែត្រ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលដ៏មានសារៈប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា។

នៅក្នុងឱកាសសម្ពោធសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណ១ម៉ោង៣០នាទី, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានកំណាត់ផ្លូវជាតិលេខ៣ គឺជាសមិទ្ធផលថ្មីមួយទៀត បង្ហាញឱ្យឃើញនូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោងជ្រោយ និងជោគវាសនារួមគ្នា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសប្តាហ៍ក្រោយសម្តេច និងលោក វ៉ាង វិនធៀន នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ដែលជាសមិទ្ធផលដ៏ធំនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កំណាត់ផ្លូវជាតិលេខ៣ ត្រូវបានកូរ៉េខាងត្បូង ជួយសាងសង់រួចម្តងមកហើយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពីពេលនោះសម្តេចបានប្រាប់អតីតប្រធានាធិបតីកូរ៉េខាងត្បូងថា កំណាត់ផ្លូវជាតិលេខ៣ សំខាន់ណាស់ ព្រោះជាផ្លូវតភ្ជាប់ទៅកាន់ខេត្តផលិតអំបិល តែមួយគត់របស់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារកំណើនចរាចរណ៍កើកំណាត់ផ្លូវជាតិលេខ៣ មានការកើនឡើងខ្លាំង ទើបសម្តេចសម្រេចស្នើចិនជួយសាងសង់ជាថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ អាចរាប់ជាប្រភេទផ្លូវល្បឿនលឿន ព្រោះមានទទឹងផ្លូវធំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះការរៀបចំសួន និងដាំផ្កាចំទ្រូងផ្លូវ ព្រោះលើកសោភ័ណភាព និងភាពបៃតងលើដងផ្លូវ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងរំពឹងថា ប្រជាពលរដ្ឋនឹងមិនយកសួនទ្រូងផ្លូវធ្វើជាកន្លែងបន្ទោបង់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ក្នុងដំណាក់កាលសាងសង់កំណាត់ផ្លូវជាតិលេខ៣ បានផ្តល់ផលប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋនៅសងខាងផ្លូវ តែក្រោយសាងសង់រួចប្រជាពលរដ្ឋនៅសងខាងផ្លូវនេះ ជាអ្នកទទួលបានប្រយោជន៍មុនគេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា មានម្ចាស់ផ្សារមួយកន្លែងនៅជាប់ផ្លូវជាតិលេខ៣ ធ្លាប់ជំទាស់ការធ្វើស្ពានធ្វើដំណើរឆ្លងកាត់ផ្លូវ, សម្តេចថ្លែងថា ត្រូវតែធ្វើ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរពិនិត្យពីការកំណត់ឱ្យបន្ថែមល្បឿនដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅតាមផ្លូវដែលមានទំហំធំៗ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរពីរៀបចំដាក់កាមេរាចាប់ល្បឿនលើកំណាត់ផ្លូវជាតិលេខ៣ ដែលជាការធ្វើទំនើបកម្មមួយនៃការសាងសង់ផ្លូវ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវនៅកម្ពុជា បានផ្លាស់ប្តូរហើយ។ ពីមុនសាងសង់ផ្លូវគិតធ្វើឱ្យបានវែង តែឥឡូវគិតពីការធ្វើឱ្យបានរឹងមាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រុមហ៊ុនចិន ដែលតែងតែធ្វើលឿនជាងផែនការក្នុងគម្រោង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ ចំណាយថវិកាជាង ២៥២លានដុល្លារ។ ក្នុងនោះប្រមាណ ៤០លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋនឹងទទួលបានប្រយោជន៍ពីកំណាត់ផ្លូវជាតិលេខ៣នេះ ស្របពេលកម្ពុជាពង្រីកការវិនិយោគភាគនិរតីប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរិញ ត្រូវដាក់ក្នុងលក្ខខណ្ឌសាងសង់ពិសេស។ សម្តេចតេជោ រំពឹងថា រដ្ឋាភិបាលចិន នឹងជួយសាងសង់កំណាត់ផ្លូវនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងដឹងគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះ ចិនផ្តល់ថវិកា សាងសង់ ផ្លូវរួចរាល់២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ, ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ។ ស្ពានសាងសង់រួចរាល់ចំនួន ៩ស្ពាន ប្រវែង ៨,៥៦៥ម៉ែត្រ, ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ។ ថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពានមានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចទើបបញ្ចេញថវិកាជាតិ ៥លានដុល្លារបន្ថែមទៀត សម្រាប់ដោះស្រាយផលប៉ះពាល់លើការសាងសង់ផ្លូវក្រវាត់ក្រុងទី៣។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិត្តធម៌របស់អាជ្ញាធរឱ្យពលរដ្ឋរស់នៅតាមចិញ្ចើមផ្លូវ ទីបំផុតរាជរដ្ឋាភិបាលត្រូវផ្តល់ប៉ះពាល់ជូនពួកគាត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋរឹងរូសសម្រាប់ផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវជាតិ នឹងត្រូវអនុវត្តន៍ច្បាប់អស្សាមិករណ៍។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋកុំដឹកលើសទម្ងន់កំណត់ ហើយកុំឱ្យបើកបរលើសល្បឿនកំណត់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីតែសប្បាយ ហើយបង្កគ្រោះថ្នាក់ដល់ជីវិតដោយសារការបើកបរ មិនគួរគប្បីនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់វ៉ាក់សាំង ដែលបានធ្វើឱ្យសម្តេចគេចផុតពីការឆ្លងជំងឺកូវីដ១៩ ទោះបីប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអនុវត្តន៍វិធាន «៣ការពារ និង៣កុំ» ហើយចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមការផែនការដាក់ចេញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងនៅឃ្លាំងមានជាង ៧លានដូស ហើយនៅឆមាសទី១ឆ្នាំនេះ នឹងខិតខំនាំចូលវ៉ាក់សាំង ឱ្យបាន ៨លានដូសទៀត ដើម្បីធានាដល់ការចាក់ជូនប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រធានអាស៊ានឆ្នាំ២០២២ មិនមែនជារឿងសាមញ្ញនោះឡើយ។ បញ្ហាបានកើតឡើងជាបន្តបន្ទាប់ ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង មីយ៉ាន់ម៉ា នៅពេលនេះមានបញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែនបន្ថែមទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនគាំទ្រដល់ការធ្វើសកម្មភាពបំបែករដ្ឋ ហើយក៏មិនគាំទ្រការយកសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាមនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន នៅពេលនេះបានក្លាយជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន នឹងអូសបន្លាយកាន់តែយូរ បើរុស្ស៉ី រក្សាទាហានទុកនៅអ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចនៅតែជឿថារុស្ស៉ី និងអ៊ុយក្រែន មិនទាន់អស់ឱកាសក្នុងការចរចាគ្នានោះឡើយ។ សម្តេចលើកទឹកចិត្តឱ្យមានការចរចាគ្នា។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្វីដែលសម្តេចថ្លែងពាក់ព័ន្ធសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន គឺក្នុងនាមទស្សនៈផ្ទាល់ខ្លួនរបស់សម្តេច មិនមែនក្នុងនាមអាស៊ានឡើយ

* សម្តេតេជោ ហ៊ុន សែន បានថ្លែងថា រុស្ស៉ី និងអ៊ុយក្រែន នឹងយោគយល់ចំពោះគោលជំហររបស់កម្ពុជា ហើយនឹងគ្មានការចាប់បង្ខំកម្ពុជា ឱ្យជ្រើសយកភាគីនេះ ឬភាគីនោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ក្លាយទៅជាការដាក់បន្ទុកបន្ថែមសម្រាប់សេដ្ឋកិច្ចពិភពលោក ខណៈកំពុងញ៉ាំញីដោយជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជាកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយអាចប៉ះពាល់បន្ថែមទៀត ដោយសារសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងពីការមើលឃើញរបស់សម្តេចថា ប្រសិនបើសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ឈានដល់ការប្រើនុយក្លេអ៊ែរ នោះអឺរ៉ុប រុស្ស៉ី និងអាមេរិកផង អាចនឹងខ្ទេចខ្ទី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីកម្ពុជាក្រោម បានបាត់បង់មុនកំណើតឪពុករបស់សម្តេចទៀត ហើយផែនកទីអន្តរជាតិបានកំណត់អស់ទៅហើយ។ ដូច្នេះនរណាចង់ទៅវាយយកក៏ទៅវាយទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកដីកម្ពុជាក្រោម បានបាត់បង់មុនកំណើតឪពុករបស់សម្តេចទៀត ហើយផែនកទីអន្តរជាតិបានកំណត់អស់ទៅហើយ។ ដូច្នេះនរណាចង់ទៅវាយយកក៏ទៅវាយទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាអ្នកនយោបាយជើងយូរ ហើយបានដឹកនាំប្រទេសមិនត្រឹមតែក្នុងដំណាក់កាលសន្តិភាពទេ។ ប៉ុន្តែបានដឹកនាំប្រទេសពីដំណាក់កាលសង្គ្រាម មកកាន់ដំណាក់កាលសន្តិភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព គឺនយោបាយអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើធានាសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអាចរកសន្តិភាពដោយការបញ្ចប់ភ្លើងសង្គ្រាម តែមិនអាចរកសន្តិភាពផ្លូវចិត្តចំពោះអ្នកមានពិរុទ្ធភាពនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការផ្តល់សព្វាវុធទៅកាន់អ៊ុយក្រែន នឹងធ្វើឱ្យសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ផ្ទុះកាន់តែខ្លាំង។

* សម្តេចតេជោ ហ៊ុន សែន សុំការយោគយល់ពីប្រជាពលរដ្ឋចំពោះការឡើងថ្លៃប្រេង។ ការឡើងនេះគឺមិនមែនតែកម្ពុជានោះទេ គឺឡើងនៅទូទាំងពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនគាំទ្រការផ្តាច់ខ្លួនរបស់ហុងកុង តៃវ៉ាន់ ទីបេ និងជឺចាំង ពីប្រទេសចិននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៩៖១១នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។


អភិបាលខេត្តកណ្តាល ដឹកនាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកុម្ភៈ

ចំនួនអ្នកទស្សនា: Views



កណ្តាល :ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជំរុញដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។
 ត្រូវពង្រឹងលើវិធានការបង្ការ និងទប់ស្កាត់ឱ្យតឹងរឹង និងម៉ឺងម៉ាត់ចំពោះបទល្មើសនានា ជាពិសេសបទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គ្រប់ក្រុង-ស្រុកទាំងអស់ក្នុងខេត្តកណ្តាល។

 ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែកុម្ភៈ នារសៀលថ្ងៃ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្តាល ។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ។ ជាពិសេសគឺការផ្សព្វផ្សាយ អំពីការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

 បន្ថែមពីលើនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្តបន្ថែមទៀត ដល់អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានល្អប្រសើរ និង ត្រូវបន្តផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាអនុវត្តន៍តាមការណែនាំរបស់

ក្រសួងសុខាភិបាល រស់នៅដោយប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ ត្រូវនាំគ្នាអនុវត្តន៍តាមវិធានការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានគ្រប់ៗគ្នា គឺ ៣កុំ និង៣ការពារ ដើម្បីរួចផុតពីការឆ្លងរីករាយដានៃជំងឺកូវីដ-១៩ ពិសេសគឺប្រភេទវីរុសបំប្លែងថ្មីប្រភេទអូមីក្រុង ចូលក្នុងសហគមន៍៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖​ dara


ជុំទីពីរនៃកិច្ចចរចារវាងរុស្ស៊ី-អ៊ុយក្រែននឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមីនានេះ

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញ:ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ប្រព័ន្ធផ្សព្វផ្សាយ Zerkalo Nedeli របស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចចរចាមួយផ្សេងទៀតរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន គ្រោងធ្វើឡើងនៅថ្ងៃទី២ ខែមីនានេះ។

ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ុយក្រែនមួយផ្សេងទៀត គឺប្រព័ន្ធផ្សព្វផ្សាយ Glavkom បានដកស្រង់ពីប្រភពនៅក្នុងគណៈប្រតិភូអ៊ុយក្រែនដែលបានចូលរួមក្នុងអំឡុងពេលនៃកិច្ចចរចាជុំដំបូងថា ប្រទេសរុស្ស៊ីបានចោទប្រកាន់ថាបានទាមទារឱ្យប្រទេសអ៊ុយក្រែនប្តេជ្ញាចិត្តដើម្បីបិទស្ថានភាពក្រៅប្លុករបស់ខ្លួននៅកម្រិតសភា និងរៀបចំប្រជាមតិមួយទៅលើបញ្ហានេះ។ លើសពីនេះទៀត ភាគីរុស្ស៊ីបានទាមទារឱ្យអ៊ុយក្រែនទទួលស្គាល់សាធារណរដ្ឋប្រជាមានិត Donetsk និងសាធារណរដ្ឋប្រជាមានិត Lugansk នៅក្នុងព្រំដែនរដ្ឋបាលនៃតំបន់ដែលត្រូវគ្នា ហើយទម្លាក់ចោលនូវការទាមទាររបស់ខ្លួនដែលចង់ឱ្យតំបន់គ្រីមៀគួរតែត្រូវបានប្រគល់ឱ្យអ៊ុយក្រែនវិញ។ យោងតាមលោក Glavkom បានឱ្យដឹងថា ប្រទេសអ៊ុយក្រែនបានទាមទារឱ្យមានបទឈប់បាញ់មួយ និងមានការដកកងទ័ពរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន។

កិច្ចចរចារវាងរុស្ស៊ី-អ៊ុយក្រែនត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ។ កិច្ចចរចានេះមានរយៈពេលប្រាំម៉ោង។ គណៈប្រតិភូរុស្ស៊ីដែលដឹកនាំដោយជំនួយការប្រធានាធិបតី លោក វ៉្លាឌីមៀរ មេឌីនស្គី ដែលបាននិយាយនៅពេលមុននេះថា គណៈប្រតិភូរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការពិភាក្សាជាមួយភាគីអ៊ុយក្រែន ដរាបណាវាត្រូវការពេលដើម្បីឈានដល់កិច្ចព្រមព្រៀងនានា។ លោកក៏បាននិយាយផងដែរថា គណៈប្រតិភូបានព្រមព្រៀងគ្នាជាបឋមដើម្បីធ្វើកិច្ចចរចាលើកក្រោយនៅក្នុងប្រទេសបេឡារុស្ស៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

Tuesday, March 1, 2022

រុស្ស៊ី នឹងវាយប្រហារទីស្នាក់ការសេវាសន្តិសុខក្រុងកៀវជាមួយនឹង «អាវុធដែលមានភាពជាក់លាក់ខ្ពស់», ព្រមានអ្នករស់នៅក្បែរនោះឱ្យជម្លៀសចេញ

ចំនួនអ្នកទស្សនា: Views

 

ទីក្រុងមូស្គូបានតឿនឲ្យអ្នកស្រុកដែលរស់នៅជិតកន្លែងនោះ ទំនាក់ទំនងទៅទីស្នាក់ការកណ្តាលទីក្រុងកៀវ ដើម្បីជម្លៀសចេញដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ៕

រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ ប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក

ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០៣៥ ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាចាប់ផ្តើម ការអនុវត្តគម្រោង «ការបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្ម ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ» ផ្តួចផ្តើមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ យូណេស្កូប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ 

 សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ ដល់ភាគីពាក់ព័ន្ធអំពីទស្សនទានទូទៅ នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល និងដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ។ គម្រោងនេះ នឹងបង្កើតចេញជាសេចក្ដីព្រាងឯកសារសំខាន់២គឺ៖ 

 ១៖ ក្របខណ្ឌអក្ខរកម្ម MIDL ថ្នាក់ជាតិរួមមួយ ដែលនឹងកំណត់ពីក្របខណ្ឌសមត្ថភាព និងកម្រិតជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសំខាន់ៗ ស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា និងការវិវត្តរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ២៖ យុទ្ធសាស្រ្តលើកកម្ពស់អក្ខរកម្ម MIDL ដែលក្នុងនោះ នឹងកំណត់ចេញនូវភាគីពាក់ព័ន្ធ និងកម្មវិធីជាច្រើនដែល យើងត្រូវបន្តអនុវត្តរួមគ្នាបន្ថែមទៀត។

 លទ្ធផលទាំងពីរ នឹងគាំទ្រដល់ដំណើរការប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ចនិងសង្គមឌីជីថលដ៏រស់រវើក ក្នុងឆ្នាំ២០៣៥ ខាងមុខ។ ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០៣៥ ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការបង្កើតនូវមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការទទួលយក និងការផ្លាស់ប្តូរឌីជីថល គ្រប់ផ្នែកទាំងអស់ ទាំងផ្នែករដ្ឋាភិបាល អាជីវកម្ម និងប្រជាពលរដ្ឋ។ ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ គោលនយោបាយនេះ មានអាទិភាពជាយុទ្ធសាស្រ្តសំខាន់មួយគឺ ការជំរុញប្រែក្លាយពលរដ្ឋកម្ពុជាជាពលរដ្ឋឌីជីថល។

 ទិសដៅក្នុងការផ្លាស់ប្តូរនេះ គឺដើម្បីចាប់យកប្រយោជន៍អតិបរិមា ពីការវិវត្តរបស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន ជំរុញផលិតភាព និងប្រសិទ្ធិភាពសេដ្ឋកិច្ច ជំរុញកំណើន និងស្ថាបនាសង្គមដ៏ស៊ីវិល័យមួយ។ ក្នុងនោះ ពលរដ្ឋឌីជីថលកម្ពុជាគ្រប់រូប អាចទទួលបានប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយបរិយាប័ន្ន និងជំនឿទុកចិត្តខ្ពស់ ដោយនៅរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។ ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលមានចក្ខុវិស័យកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើក

កម្ពស់គុណភាពជីវិត តាមរយៈការបម្រើសេវា សាធារណៈ កាន់តែប្រសើរ។ គោលនយោបាយនេះ មានគោលដៅជាយុទ្ធសាស្ត្រចំនួន៤ និងយុទ្ធសាស្ត្រចំនួន១០ ដែលក្នុងចំណោមយុទ្ធសាស្ត្រ ទាំង១០នេះ មានយុទ្ធសាស្ត្រមួយ បានផ្ដោតលើការកសាងមូលធនមនុស្សឌីជីថល។ លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី បានបន្ថែមថា គម្រោង «ការបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល (MIDL) ថ្នាក់ជាតិ» គឺជាការបោះជំហានទៅមុខមួយទៀតដ៏សំខាន់ សំដៅដល់ការរៀបចំ ក្របខណ្ឌជាតិរួមមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចប្រើប្រាស់សម្រាប់វាស់ស្ទង់សមត្ថភាពនិងកម្រិតអក្ខរកម្ម MIDL របស់ប្រជាពលរដ្ឋបានត្រឹមត្រូវច្បាស់លាស់។ ក្របខណ្ឌនេះ ក៏នឹងក្លាយ

ទៅជាមូលដ្ឋានចាំបាច់ ដល់ក្រសួង-ស្ថាប័ន រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត ក្នុងការរៀបចំកម្មវិធី បណ្តុះបណ្តាល បានច្បាស់លាស់ និងទូលំទូលាយ សមស្របតាមស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្នើដល់លោក លោកស្រី មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធបន្ត គាំទ្រ ដល់សកម្មភាពនៃការរៀបចំក្របខណ្ឌ និងយុទ្ធសាស្រ្តថ្នាក់ជាតិ ជាមួយក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកជំនាញការរបស់អង្គការយូណេស្កូបន្ថែមទៀត។ លោកថា មតិយោបល់ធាតុចូលរបស់លោក លោកស្រី គឺបង្ហាញភាពជាម្ចាស់កម្មសិទ្ធិ នៃកិច្ចការនេះ និងការចូលរួមមានតម្លៃ មិនអាចកាត់ថ្លៃបានក្នុងការធ្វើឲ្យក្របខណ្ឌនេះមានភាពសមស្រប មានគុណភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់ប្រទេសជាតិយើង៕