-->
សូមស្វាគមន៍ www.sievphovkhmaotvonline.com មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ ../ ទំនាក់ទំនង Tele: 060538678....
សូមស្វាគមន៍ គេហទំព័រ សៀវភៅខ្មៅ ធីវី អនឡាញ មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ / ទំនាក់ទំនង Tele: 060538678....

Monday, May 30, 2022

ក្រសួងការពារជាតិ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្តសម្រាប់អនុវត្តនៅក្នុងខែមិថុនា

ចំនួនអ្នកទស្សនា: Views

       

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្តសម្រាប់អនុវត្តនៅក្នុងខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំកងយោពលខេមរភូមិន្ទជាច្រើនផងដែរ។

បើតាម នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០២២នេះ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ពុះពារអនុវត្តតួនា ភារកិច្ចរបស់ខ្លួន ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន។


លោកបានអះអាងថា សម្រាប់សភាពការណ៍នៅតាមតំបន់ព្រំដែន គឺមានសភាពស្ងប់ស្ងាត់ ពុំមានអ្វីជាគួរឲ្យកត់សម្គាល់។ កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ដោយធ្វើការល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួន ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ទៅវិញទៅមក រវាងប្រទេសជិតខាង និងបានបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងដោយសន្តិវិធី។


សម្រាប់សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងប្រទេស លោកបានបញ្ជាក់ថា គឺមានភាពល្អប្រសើរ។ កងយោធពលខមរភូមិន្ទបានម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពបទល្មើសគ្រប់ប្រភេទ ភាពអនាធិបតេយ្យផ្សេងៗ ព្រមទាំងបានចូលរួមការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ-អន្តរជាតិ និងជុំវិញយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥។ ទន្ទឹមនោះ ក៏បានបន្តសហការជាមួយបណ្តាស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធនានា គោរព និងអនុវត្តបទបញ្ជា បង្ក្រាបសកម្មភាពទន្ទ្រានកាន់កាប់ដី ការនេសាទខុសច្បាប់ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងសកម្មភាពគេចពន្ធ ទទួលបាននូវលទ្ធផលល្អ។

ក្រៅពីនោះ កងយោធពលខេមរភូមិន្ទ បានបន្តយកចិត្តទុកដាក់អនុវត្តការងារហ្វឹកហ្វឺន ការងារអប់រំចិត្តសាស្ត នយោបាយ និងការងារសតិអារម្មណ៍កងទ័ព ការងារកសាងបែបបទយោធិនចូលនិវត្តន៍ និងប្រភេទ២ ការងារកសាងច្បាប់ និងលិខិតបទដ្ឋានផ្សេងៗ ការងារធានាភស្ដុភារ-ហិរញ្ញវត្ថុ ការងារធានាគ្រឿងបំពាក់សម្ភារៈ បច្ចេកទេស និងកែច្នៃជួសជុលថែទាំលើកកម្ពស់សុវត្ថិភាពគុណភាពគ្រឿងបំពាក់ ការងារលើកកម្ពស់ សុខុមាលភាពកងទ័ព និងគ្រួសារ ការងារគ្រប់គ្រង និងធានាដល់ការប្រើប្រាស់បណ្តាញទំនាក់ទំនងបញ្ជូនសារ ការងារកសាងបណ្តាញផ្លូវគមនាគមន៍ ស្ពាន លូ និងសំណង់ផ្សេងៗក្នុងកងទ័ព ការងារគ្រប់គ្រងអចលនទ្រព្យរបស់កងយោធពលខេមរភូមិន្ទ ការចូលរួមចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ព្រមទាំងការងារមួយចំនួនទៀតដោយសម្រេចបាននូវលទ្ធផលល្អ។

សម្រាប់ការទំនាក់ទំនងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្តាប្រទេស ពិសេសប្រទេសដៃគូវិញ គឺទទួលបាន លទ្ធផលល្អ។ ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ក្រសួងការពារជាតិ បានរៀបចំនិងដឹកនាំកិច្ចប្រជុំចំនួន៦ ពិសេសកិច្ចប្រជុំឧត្តមមន្ដ្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន-បូក បាន ដំណើរការដោយជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កា។ ទន្ទឹមនេះ ក៏បានបន្តការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅក្នុងខែមិថុនា ឆ្នាំ២០២២ខាងមុខ ផងដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ។

លោកបានបន្តថា៖ ការបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ កងយោធពលខេមរភូមិន្ទបានបន្ត រក្សានូវស្នាដៃមុខជំនាញនីមួយៗដែលមានការទទួលស្គាល់ពីមន្រ្តី UN នានា នៅក្នុងតំបន់បេសកកម្ម។ ពាក់ព័ន្ធការងារប្រវត្តិសាស្ត្រយោធា បានបន្តខិតខំស្រាវជ្រាវឯកសារប្រវត្តិសាស្ត្របន្ថែមទៀតដើម្បី យកមកតាក់តែងរៀបចំខ្លឹមសារ និងរៀបចំតំបន់ប្រវត្តិសាស្ត្រនានា៕


Saturday, May 28, 2022

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស រួមជាមួយក្រុមការងារ បានអញ្ជើញចុះប្រជុំត្រួតពិនិត្យការងារឃោសនាបោះឆ្នោត ក្នុងសង្កាត់ព្រែកកំពឹស និងចុះពិនិត្យស្នាក់ការភូមិទាំងអស់ នៃសង្កាត់ព្រែកកំពឹស ព្រមទាំងឆ្លៀតពេលចុះជួបសំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្នុងសង្កាត់ព្រែកកំពឹសផងដែរ។


ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងរលឹកជាប់ជាប្រចាំថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍ រហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយបញ្ញាញាណ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ហើយសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងនយោបាយ និង យោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសសម្តេច មានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ បានសង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចចាកផុតពីគ្រោះមហន្តរាយដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ ខណៈដែលប្រទេសដ៏ទៃ ទូទាំងពិភពលោក កំពុងឆ្លងរីករាលដាលនិងស្លាប់ពលរដ្ឋខ្លួន រាប់រយពាន់ម៉ឺននាក់នៅឡើយ។


ឯកឧត្តម រ័ត្ន ស៊្រាង បានថ្លែងបន្តថា ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ ដូច្នេះ យើងត្រូវជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា ដើម្បីបន្តថែរក្សា សន្តិភាព ស្ថិរភាព សុវត្ថិភាព ប្រទេសជាតិនិងប្រជាជន និងរួមគ្នាកសាងអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើនរុងរឿងតរៀងទៅ៕


 

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យកែសម្រួលដីជាង៣ពាន់ហិកតា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ និងប្រគល់ជូនពលរដ្ឋប្រើប្រាស់អាស្រ័យផល ក្នុងខេត្តពោធិ៍សាត់

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ បានចេញអនុក្រឹត្យកែសម្រួលផ្ទៃដីទំហំ ៣,៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកតំបន់២ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែឧសភា។

មាត្រា១ នៃអនុក្រឹត្យនេះបានបញ្ជាក់យ៉ាងដូច្នេះថា «កែសម្រួលផ្ទៃដីទំហំ ៣ ៤៤៨ ហិកតា ៧៧ អា ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចេញពីតំបន់៣ នៃបឹងទន្លេសាប ដែលកំណត់ដោយអនុក្រឹត្យលេខ ១៩៧ អនក្រ.បក់ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ បញ្ចូលមកតំបន់២ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 ដូចមានផែនទីបង្ហាញទីតាំងដី និងតារាងនិយាមកាភ្ជាប់ជាឧបសម្ព័ន្ធទី១, ទី២ និងទី៣ នៃអនុក្រឹត្យនេះ និងប្រគល់ជូនប្រជាពលរដ្ឋចំនួន ១,៦៥៨គ្រួសារ ប្រើប្រាស់ និងអាស្រ័យផល ក្នុងនោះ៖

*១៖ ឃុំកំពង់ពោធិ៍ ឃុំកំពង់លួង់ ឃុំអន្សាចំបក់ ឃុំអូរសណ្តាន់ ស្រុកក្រគរ ដីទំហំ ១,១២២ហិកតា ៤៥អា ជូនប្រជាពលរដ្ឋចំនួន៧០៦គ្រួសារ។

*២៖ ឃុំកញ្ជរ ឃុំរាំងទិល ឃុំស្យា ឃុំស្រែស្តុក ស្រុកកណ្ដៀង ដីទំហំ ១,១៦៩ហិកតា ៧២អា ជូនប្រជាពលរដ្ឋចំនួន៥៨៥គ្រួសារ។

*៣៖ ឃុំបឹងបត់កណ្តោល ឃុំមេទឹក និងឃុំអូរតាប៉ោង ស្រុកបាកាន ដីទំហំ ១,១៥៦ហិកតា ៦០អា ជូនប្រជាពលរដ្ឋចំនួន៣៦៧គ្រួសារ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី១០ឆ្នាំឡើងទៅ ឬអាចក្រោម១០ឆ្នាំ ចំពោះដីមិនមែនជាដីព្រៃលិចទឹក ហើយគោករាក់មិនអាចស្តាបាន។

រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកដីបឹងទន្លេសាបជា៣តំបន់ ដើម្បីបង្កភាពងាយស្រួលដល់ការគ្រប់គ្រង។ ក្នុងនោះដីតំបន់៣ ជាដីដែលមិនអាចអាស្រ័យផល និងមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិបានឡើយ, តំបន់២ ជាដីដែលអាចអាស្រ័យផល តែមិនអាចធ្វើជាម្ចាស់កម្មសិទ្ធិ និងតំបន់១ ជាដីដែលអាចអាស្រ័យផល និងអាចធ្វើជាម្ចាស់កម្មសិទ្ធិបានផងដែរ៕







Friday, May 27, 2022

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ការបោះឆ្នោតខាងមុខ នឹងមិនមានបញ្ហាអ្វីកើតឡើង នាំដល់ការរំខានការបោះឆ្នោតនោះទេ

ចំនួនអ្នកទស្សនា: Views


 (ភ្នំពេញ):ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូស បញ្ជាក់ប្រាប់សហភាពអឺរ៉ុបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដើម្បីកសាង ប្រជាធិបតេយ្យឱ្យមានភាពចម្រុះនៅមូលដ្ឋាន ហើយសង្ឃឹមថាថ្ងៃបោះឆ្នោតខាងមុខ ក៏នឹងមិនមានបញ្ហាអ្វីកើតឡើង នាំដល់ការរំខានការបោះឆ្នោតនោះទេ។


ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូនៃអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន៤ប្រទេស ដឹកនាំដោយលោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែឧសភា នៅទីស្តីការក្រសួង ដោយកិច្ចជំនួបនេះ បានលើកយកប្រធានបទដ៏សំខាន់នារសៀលនេះ គឺភាគីសហភាពអឺរ៉ុប មានបំណងចង់ ឈ្វេងយល់បន្ថែមអំពីដំណើរការ និងស្ថានភាពនៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងមកដល់នាពេល ឆាប់ៗខាងមុខនេះ និងក៏ចង់ដឹងអំពីការវាយតម្លៃរបស់សម្ដេចក្រឡាហោមអំពីស្ថានភាព ទូទៅនៃដំណើរការ ឈានទៅការបោះឆ្នោត និងស្ថានភាពទូទៅនៃយុទ្ធនាការក្នុ ងរយៈពេលកន្លងមក។


ក្នុងជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ជាការអនុវត្ត តាមអ្វីដែលបានកំណត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នា ពេលនេះ គឺជា លើកទី៥ហើយ។ សម្តេចបានគូសបញ្ជាក់ថា « ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ មានគោលបំណងក សាងប្រជាធិបតេយ្យឱ្យមានភាពចម្រុះនៅមូលដ្ឋាន ដើម្បីធ្វើឱ្យ មូលដ្ឋាន កសាងភាពម្ចាស់ការជាមួយប្រជាពលរដ្ឋរបស់ខ្លួនផ្ទាល់ ពោលគឺផ្លាស់ប្តូរពីការ តែងតាំងអ្នកដឹកនាំមូលដ្ឋានទៅជាការបោះឆ្នោតដោយពលរដ្ឋ ដែលបានអនុវត្តន៍ជា បន្តបន្ទាប់កន្លងមក»។


សម្ដេចបន្តថា ក្រុមប្រឹក្សាដែលកើតចេញពីការបោះឆ្នោតនេះ ក៏ត្រូវធ្វើគណនេយ្យភាព ជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋាន និងធ្វើគណនេយ្យភាពជាមួយរាជ រដ្ឋាភិបាល ផងដែរ ហើយថាក្នុងការងារពង្រឹងប្រជាធិបតេយ្យនៅមូលដ្ឋាននេះ រាជរដ្ឋាភិបាល កម្ពុជាក៏បានកំពុងខិតខំអនុវត្តន៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយបន្តផ្ទេរមុខងារ ធនធានថវិកា និងធនធានហិរញ្ញវត្ថុដល់ថ្នាក់មូល ដ្ឋានដើម្បីអនុវត្តភារកិច្ចប្រកបដោយ ប្រសិទ្ធភាព។


សម្ដេចបានបង្ហាញក្ដីរីករាយ ដោយឃើញនូវវឌ្ឍនភាពពីការបោះឆ្នោតមួយ ទៅការ បោះឆ្នោតមួយឃើញថា ប្រជាពលរដ្ឋកាន់តែមានការគាំទ្រទៅលើការបោះឆ្នោតថ្នាក់មូល ដ្ឋាននេះ ខណៈពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយនោះដែរ ប្រជាពលរដ្ឋក៏មានការ យល់ដឹងកាន់តែច្រើន។


សម្ដេចបន្តថា គិតមកដល់ពេលនេះមិនមានព័ត៌មាននៃអំពើហិង្សាណាមួយកើត ឡើងនោះទេ ហើយបណ្ដាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះ ឆ្នោតនេះក៏ បានធ្វើសកម្មភាព តាមអ្វីដែលបានកំណត់ដោយច្បាប់ ពោលគឺជារួមឃើញថា មានការវិវត្តល្អប្រសើរ។ សម្ដេចក៏បង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា ថ្ងៃបោះឆ្នោតខាងមុខ ក៏នឹងមិនមានបញ្ហាអ្វីកើតឡើង នាំដល់ការរំខានការបោះឆ្នោតនោះដែរ ដោយសម្ដេច សង្ឃឹមថា ដំណើរការល្អនៃការបោះឆ្នោតនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការអនុវត្តស្រប តាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សនៅកម្ពុជា។


សម្តេចក៏បានជម្រាបជូនប្រតិភូដែរថា ពាក់ព័ន្ធនឹងតួនាទីក្រសួងមហាផ្ទៃក្នុង ដំណើរការរៀបចំការបោះឆ្នោតនេះ កិច្ចការសំខាន់គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ ដែល ក្រសួងមហាផ្ទៃសហការជាមួយ គ.ជ.ប រៀបចំផែនការដើម្បីការពារសុវត្ថិភាព សំដៅធ្វើយ៉ាងណាបង្កលក្ខណៈឱ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយចំពោះបញ្ហាអ្វីផ្សេងទៀត គឺស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ គ.ជ.ប ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការពិនិត្យទៅលើបញ្ហាផ្សេងៗដែលកើតមានពាក់ព័ន្ធនឹងការបោះឆ្នោត។


សម្ដេចក៏យកឱកាសនេះ អំពាវនាវដល់សហភាពអឺរ៉ុបបន្តគាំទ្រដល់កិច្ចការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តន៍ក្នុងការ ពង្រឹងភាពជាម្ចាស់ការរបស់ថ្នាក់មូលដ្ឋាន ជាពិសេស គឺបន្តជួយគាំទ្រការចែករំលែក បទពិសោធន៍ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីមានសមត្ថភាពកាន់ តែសមស្របបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការងារអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕ ដោយ អ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ dara



Thursday, May 26, 2022

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញប្រកាសមុខតំណែង និង នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៥៤៥នាក់!

ចំនួនអ្នកទស្សនា: Views


នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសមុខតំណែង និង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុបចំនួន៥៤៥នាក់ ដោយមានចូលរួមពី មេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថ ជាច្រើនរូបទៀត។

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា មុខតំណែង ប័ណ្ណសរសើរ លិខិតសរសើរ ដែលបងប្អូនទទួលបាន នៅថ្ងៃនេះ គឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូច្នេះ បងប្អូនត្រូវតែ ខិតខំបន្ត អនុវត្តភារកិច្ច បទបញ្ជាទាំងឡាយដែលថ្នាក់លើបានដាក់ចុះ ឲ្យបានល្អ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ និងរួមគ្នាពង្រឹងការងារសន្តិសុខសង្គម ទប់ស្កាត់បង្កាបង្ក្រាបបទល្មើស គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ជាពិសេស បេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងអំឡុងនៃការឃោសនាបោះឆ្នោត ក៏ដូចជាដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខផងដែរ៕

Wednesday, May 25, 2022

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប វាយតម្លៃ ដកបទពិសោធន៍លទ្ធផលនៃការរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប វាយតម្លៃ ដកបទពិសោធន៍លទ្ធផលនៃការរៀបចំពិធីជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនកម្ពុជា-វៀតណាម ថ្នាក់រដ្ឋមន្ត្រីលើកទី១ និងកិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីលើកទី៥ និងប្រជុំផ្សព្វផ្សាយផែនការត្រៀមរៀបចំពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២២) នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ។ប្រភព៖ TVK

Tuesday, May 24, 2022

សម្ដេចក្រឡាហោម សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស

ចំនួនអ្នកទស្សនា: Views

  


បាត់ដំបង: ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅថ្ងៃ៨រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងខេត្ត
ព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង នៅអនុវិទ្យាល័យខ្នាចរមាស ស្ថិតនៅស្រុកបរវេល និង អញ្ជើញចុះពិនិត្យវិទ្យាស្ថាន គរុកោសល្យបាត់ដំបងទាំងពីរកន្លែង ព្រមទាំងបន្តពិនិត្យមើលអគារវិទ្យាល័យនេតយ៉ង់ ដើម្បីសិក្សាអំពីតម្រូវការអគារបន្ថែមទៀតនៅវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ មានប្រសាសន៍សំណេះ

សំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានសង្កត់ធ្ងន់អំពីពាក្យអរគុណសន្តិភាព ដោយសម្ដេចបានថ្លែងពន្យល់បន្ថែមថា មូលហេតុ នៃការអរគុណសន្តិភាព គឺដោយសារទម្រាំមានសុខសន្តិភាពនេះ កម្ពុជាបានឆ្លងកាត់ការលំបាកច្រើនណាស់។ ដូច្នេះកម្ពុជាត្រូវចងចាំប្រវត្តិដ៏ជូរចត់ ការដណ្ដើមបានសន្តិភាពដោយលះបង់សាច់ស្រស់ ឈាមស្រស់ ការធ្វើពលីកម្មគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ មន្រ្តីរាជការ និងរាជ

រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា (CPP) ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។ ការប្រារព្ធពិធីសម្ពោធអគារសិក្សានាឱកាសនេះ គឺបន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាលឡើងវិញ ក្រោមការដឹកនាំនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល។ សម្ដេចក្រឡាហោម ក៏បានសម្ដែងក្ដីមោទកភាព ចំពោះការរីកចម្រើនគ្រប់វិស័យនៅក្នុងស្រុកបវេល ក្នុងនោះរួមទាំងវិស័យអប់រំ ដែលគ្រប់មូលដ្ឋានប្រជាពលរដ្ឋ មានសាលារៀនសម្រាប់

កូនចៅសិក្សារៀនសូត្រ ជាមួយនឹងការបំពាក់នូវមធ្យោបាយរៀន និងបង្រៀនកាន់តែប្រសើរជាងមុន ក្នុងនោះក៏មានការខិតខំបង្រៀន និងរៀនតាមបែបគន្លងថ្មីនៅក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នារយៈកាលកន្លងមកផងដែរ។

 ពាក់ព័ន្ធនឹងវិស័យអប់រំនេះដែរ សម្ដេចក្រឡាហោម នាយករដ្ឋមន្រ្តីស្ដីទី ក៏បានបង្ហាញមោទកភាពផងដែរ ដែលខេត្តបាត់ដំបងស្ថិតក្នុងចំណោម ខេត្តមានអត្រាសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបបានច្រើនជាងគេ ក្នុងនោះខេត្តមានសិស្សជាប់និទ្ទេស Aចំនួន១២៣រូប និងដោយឡែកសិស្សនៅស្រុកបវេលក៏បានជាប់និទ្ទេស A ចំនួន៧រូបដែរ។ សម្ដេចបន្ថែមថា អគារសិក្សាមួយខ្នងដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ គឺជាសមិទ្ធផលចំណងដៃមួយទៀតជូនស្រុកបវេល ហើយសម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថា វិស័យអប់រំក្នុងស្រុកមួយនេះនឹងកាន់តែមានការរីកចម្រើន ដើម្បីរួមចំណែកវិនិយោគបន្ថែមទៀត នូវធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕ដោយណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara

Monday, May 23, 2022

អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ អំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតទាំងអស់គ្នា

ចំនួនអ្នកទស្សនា: Views

     

(កំពង់ធំ)៖ លោក ថា យ៉ាវ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកស្ទោង បានអំពាវនាវ ដល់ពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជា ពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យកម្ពុជា។

ការអំពាវនាវនេះធ្វេីឡេីង នាឱកាសគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ប្រារព្ធកម្មវិធីបើកយុទ្ធនាកាឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តីទី៥ ក្រោមការចូលរួមពីលោក ថា យ៉ាវ សមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកសមាជិកា ចូលរួមប្រមាណជាង៣០០នាក់។

លោក ថា យ៉ាវ បានលេីកឡេីងថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត។ ការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវមានន័យថា បានចូលយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាក់ស្តែងគណបក្សប្រជាជន ត្រូវបានប្រជាពលរដ្ឋផ្តល់ សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង៣០ឆ្នាំកន្លងមក។

លោកបានបន្ដថា ក្នុងរយៈពេលនេះប្រទេសជាតិ មានសុខ សន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍ ន៍ លើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឲ្យមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវទៅបោះឆ្នោត និងជ្រើសរើយកគណបក្សដែលមានគោលនយោបាយ ស្របជាមួយឆន្ទ:ប្រជាពលរដ្ឋ កាលៈទេសៈសង្គម ដើម្បីប្រជាជនរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្តជារៀងរហូត។

លោកបានបន្ថែមថា បេក្ខភាពមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសរើស យ៉ាងយកចិត្តទុកដាក់បំផុត ពោលសុទ្ធសឹងជាមេឃុំ និងចៅសង្កាត់ ដែលគិតគូរសុខទុក្ខរបស់ពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍ នៅតាមឃុំសង្កាត់ ដែលខ្លួនដឹកនាំ៕

Saturday, May 21, 2022

បក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត, លោក គន់ គីម អំពាវនាវពលរដ្ឋបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានការអភិវឌ្ឍកាន់តែរីកចម្រើន

ចំនួនអ្នកទស្សនា: Views

     (ឧត្តរមានជ័យ)៖ មិនខុសពីបណ្តារាជធានី និងខេត្តដទៃទៀតនោះឡើយ នៅឯខេត្តឧត្តរមានជ័យ ដែលជាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នៅព្រឹកសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ គណបក្សប្រជាជនកម្ពុជា ក៏បានចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោតជូនបេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់ យ៉ាងមហោឡារិក និងកងរំពងជាទីបំផុត។ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក រយៈពេល៥ថ្ងៃ នៅប្រទេសស្វីស

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ : នៅរាត្រីថ្ងៃសុក្រទី២០ ឈានចូលថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ០០:៣០នាទី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសស្វីស ដើម្បីទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្រោម

មូលបទ “ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ស-ក្លូស្ទ័រ (Davos-Klosters) ប្រទេសស្វីស។

 ការអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។ 

 អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំនេះ រួមមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងណាពិជ្ជកម្ម និងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផ្សេងទៀត ព្រមទាំងសមាជិកមួយចំនួនរបស់សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ 

 ក្នុងឱកាសចូលរួមក្នុងវេទិកានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យខ្លឹមសារនៅក្នុងពិធីបិទកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធក្រោមប្រធានបទ “ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន” និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។

 ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏រំពឹងថា នឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោកផងដែរ។ 

 ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាបើក “រាត្រីកម្ពុជា” (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណង ដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។ 

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរ ដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ៕

Friday, May 20, 2022

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញគោរពវិញ្ញាណក្ខន្ធប្រជាជនស្រុករមាសហែកដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត

ចំនួនអ្នកទស្សនា: Views




រយៈពេលជាច្រើនឆ្នាំកន្លងផុតទៅ របបវាលពិឃាតហាក់នៅដិតដាមថ្មីៗ ហើយដក់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប ដែលបានឆ្លងកាត់សម័យកាលនោះ ដោយមិនអាចបំភ្លេចបាននូវភាពខ្មៅងងឹត រន្ធត់ ខ្លោចផ្សា និងឈឺចាប់ ។

២០ ឧសភា ពេលមុនគឺជាទិវាចងកំហឹង ប៉ុន្តែ២០ ឧសភា ពេលនេះ គឺការរំលឹកគុណូបការៈ និងពិធីបង្សុកូល ឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធនៃបុព្វបុរសអ្នកស្នេហាជាតិ ព្រះសង្ឃ បញ្ញវ័ន្ត យុទ្ធជន និងប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយគ្មានកំហុស ដោយអយុត្តិធម័ ក្នុងរបបខ្មែរក្រហម។