-->
សូមស្វាគមន៍ www.sievphovkhmaotvonline.com មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ ../ ទំនាក់ទំនង Tele: 060538678....
សូមស្វាគមន៍ គេហទំព័រ សៀវភៅខ្មៅ ធីវី អនឡាញ មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ / ទំនាក់ទំនង Tele: 060538678....

Wednesday, June 29, 2022

បង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច្ច​ ១៥ទីតាំង និងចាប់ខ្លួនមនុស្សជាង៣០នាក់

ចំនួនអ្នកទស្សនា: Views


 


ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ​ បានធ្វើការចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច (E-Cigarette) ចំនួន​ ១៥ទីតាំង និងបានឃាត់មនុស្សចំនួន ៣១នាក់ រួមទាំងវត្ថុតាងជាច្រើន​ ផងដែរ។ ការបង្ក្រាបនេះ ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ នេះបេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ​ នៅថ្ងៃទី២៩ ខែមិថុនា​ ឆ្នាំ២០២២​។ 

ក្នុងប្រតិបត្តិការបង្ក្រាបនេះ​ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វេីឡេីងតាំងពីថ្ងៃទី២៣ដល់២៥ ខែមិថុនា ដោយបានចុះបង្ក្រាបអ្នកប្រើប្រាស់ និងទីតាំងលក់បារីអេឡិចត្រូនិច្ចនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាបន្តបន្ទាប់។ ក្នុងនោះផងដែរ​ សមត្ថកិច្ចក៏បានអញ្ជើញអ្នកលក់បារីអេឡិចត្រូនិចចំនួន​ ១២នាក់(ស្រី៣) និងអ្នកប្រើប្រាស់បារីអេឡិចត្រូនិចចំនួន៨នាក់(ស្រី១) ទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនធ្វើការអប់រំ និងធ្វើកិច្ចសន្យា ឱ្យបញ្ឍប់ការធ្វើអាជីវកម្ម និងការប្រើប្រាស់បារីអេឡិចត្រូនិច្ចនេះទៅទៀត៕

Tuesday, June 28, 2022

សម្តេចតេជោ ហ៊ុន សែន៖ ទោះត្រូវប្រឈមមុខឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរ ពីសំណាក់កម្លាំងអមិត្តដើម្បីផ្ដួលរំលំ ក៏គណបក្សប្រជាជនកម្ពុជា នៅតែឈររឹងមាំជាមួយការគាំទ្រដ៏ធំធេងពីប្រជាជន

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទោះបីត្រូវប្រឈមមុខនឹង ឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរពីសំណាក់កម្លាំងអមិត្ត ដើម្បីផ្ដួលរំលំគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា នៅតែឈររឹងមាំជាមួយនឹងការ គាំទ្រដ៏ធំធេងពីប្រជាជន ព្រមទាំងការជួយឧបត្ថម្ភ ពីប្រទេសជាមិត្តជិតឆ្ងាយទាំងឡាយ រាំងស្កាត់បានការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍។


ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងពិធីមីទ្ទិញរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០២២) នៅថ្ងៃទី២៨ ខែមិថុនានេះ នាវិមាន៧មករា។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រយៈពេល៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាល ជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាល ប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដី ក៏គណបក្សប្រជាជនកម្ពុជា នៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។


សម្តេចតេជោបានរំលឹកថា ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយ ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាបានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បី ប្រយុទ្ធផ្តួលរំលំរបបដ៏យង់ឃ្នងនេះ រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា នាំយកសិទ្ធិ សេរីភាពដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត មកជូនប្រជាជនវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា ប្រកបដោយពន្លឺ និងក្តីសង្ឃឹម។


សម្តេចបន្ថែមថា ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្ដូរធំៗ ជាវិជ្ជមានប្រកប ដោយមោទនភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ការសម្រេចបាន កំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព ក្នុងរយៈពេលជាង២ទសវត្សមកនេះ បានធ្វើឱ្យ កម្ពុជាចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេច នូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។


ភាពក្រីក្ររបស់ប្រជាជន ត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ជីវភាពរបស់ ប្រជាជនត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពសង្គមមាន ភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។ ព្រមជាមួយនោះ កិត្តិយសជាតិក៏ត្រូវបានស្ដារ និងលើកស្ទួយឡើងវិញលើឆាកអន្តរជាតិ កម្ពុជាបាន និងកំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានា ទាំងក្របខណ្ឌតំបន់ និង សកល។


បច្ចុប្បន្នប្រជាជនកំពុងរស់នៅ ប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។ សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុត ដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេង នៃការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើ បាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគា្នដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។


និយាយរួមមករាល់សមិទ្ធផលដែលគណបក្ស បានសម្រេចជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំមកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹម ត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធាន មនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀប របបធ្វើការងារត្រឹមត្រូវ។ ប៉ុន្តែក្នុងដំណើរទៅមុខទៀត យើងក៏មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និងការបាត់បង់ដ៏ធំធេងដែលប្រជាជាតិយើងបានជួបប្រទះពីអតីត កាលនោះឡើយ។


ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់របស់គណបក្ស ត្រូវរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាតិតែមួយ ដើម្បីរក្សា ឱ្យបាននូវសមិទ្ធផលធំៗ ដែលសម្រេចបានមកដោយលំបាកបំផុតនេះ ដោយមិនត្រូវភ្លេចខ្លួន ដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតទោះដោយចេតនា ឬដោយអចេតនាក្តី។

សម្តេចជំរុញឲ្យគណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូបត្រូវបង្កើន ការខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេស ត្រូវអនុវត្តគោលការណ៍ និងអភិក្រម នានានៃការកែទម្រង់របស់គណបក្ស ដើម្បីធ្វើឱ្យគណបក្សនៅតែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច៕




























Monday, June 27, 2022

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់ ក្នុង​ពិធី​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​បរិវេណ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​

ចំនួនអ្នកទស្សនា: Views


នា​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២២ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់ ក្នុង​ពិធី​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រោម​អធិបតីភាព សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​បរិវេណ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ៕

               

Thursday, June 23, 2022

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ យ៉ាងស្វាប់ហាប់ ប្រកបដោយវិន័យសណ្តាប់ធ្នាប់

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ នៃគណៈកម្មការ ADMM ២០២២ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ (16th ASEAN DEFENCE MINISTERS' MEETING) ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ចូលជួបជម្រាបលា និងបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី

ចំនួនអ្នកទស្សនា: Views

        

ជាមួយនឹងការអនុញ្ញាតឱ្យចូលជួបជម្រាបលានេះ សម្តេចតេជោ ហ៊ុន សែន បានបំពាក់គ្រឿងឥស្សរិយយសមេដាយសហមេត្រី ជូនលោកស្រីផងដែរ។ មេដាយសហមេត្រីនេះ គឺជាគ្រឿងឥស្សរិយយស ផ្តល់កិត្តិយសជូនលោកស្រីឯកអគ្គរដ្ឋទូត ចំពោះកិច្ចប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី។

សូមបញ្ជាក់ថា លោកស្រី Ayda Unlu បានមកបំពេញការងារឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០១៨។ ក្នុងបេសកកម្មរយៈពេលប្រមាណ៤ឆ្នាំមកនេះ លោកស្រីបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី៕


Monday, June 20, 2022

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចូលរួមពិធីខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង សម្ពោធសមិទ្ធផលនានា បើកច្រកព្រំដែនអន្តរជាតិតេជោ និងផ្លូវខ្សែក្រវ៉ាត់ព្រំដែន ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ចំនួនអ្នកទស្សនា: Views

 



ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដែលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធដ៏ស្មោះស្ម័គ្រ ៤រូបទៀត បានរួមគ្នាយកជីវិតធ្វើជាដើមទុន ចេញទៅកាន់ប្រទេសវៀតណាម ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ថ្ងៃនេះទី២០ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជវុធហត្ថរាជធានីភ្នំពេញ បានចូលរួមពិធីខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង សម្ពោធសមិទ្ធផលនានា បើកច្រកព្រំដែនអន្តរជាតិតេជោ និងផ្លូវខ្សែក្រវ៉ាត់ព្រំដែន ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម នៅព្រំដែនកម្ពុជា និង វៀតណាម ត្រង់ចំណុចតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីតាំង សម្តេចតេជោ និងយុទ្ធមិត្តទាំង៤នាក់ បានឆ្លង់ទៅកាន់ប្រទេសវៀតណាមទាំងកណ្តាលអាធ្រាត្រ ស្វែងរកការគាំទ្រ ដើម្បីតស៊ូរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៥ឆ្នាំមុន។
FB_IMG_1655701950564-1-1024x683-768x512

FB_IMG_1655701955276-1-1024x683-768x512

FB_IMG_1655701959821-1-1024x683-768x512

FB_IMG_1655701964411-1-1024x683-768x512

FB_IMG_1655701973858-1-1024x683-768x512

FB_IMG_1655701978123-1-1024x768-768x576