Wednesday, July 27, 2022
អាវុធហត្ថរាជធានីភ្នំពេញ ចុះផ្សព្វផ្សាយ លេខទូរស័ព្ទបន្ទាន់១២៩១!
ចំនួនអ្នកទស្សនា: ViewsThursday, July 21, 2022
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញមុខងារម៉ាស៊ីនទំនើប៣គ្រឿងទៀត មានសមត្ថភាពខ្ពស់ជួយត្រួតពិនិត្យគុណភាពផ្លូវ
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ការជួសជុលកែរលម្អរ និងលើកកម្ពស់គុណភាព លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺមានភាពល្អប្រសើរឡើងស្ទើតែទូទាំងប្រទេសគិតមកដល់ពេលបច្ចុប្បន្ននេះ។
ជាមួយនឹងកែរលម្អរផ្លូវជាច្រើនខ្សែឱ្យមានភាពល្អប្រសើរឡើងនេះ គេសង្គេតឃើញវត្តមានរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែបានចុះពិនិត្យលើគុណភាពនៃការសាងសង់តាំងពីការចាប់ផ្តើមរហូតដល់ការងារសង់រួចរាល់ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារសាងសង់ ក៏ដូចជាដើម្បីផ្ទៀងផ្ទាត់គុណភាពក្រោយបញ្ចប់ការ សាងសង់ជាស្ថាពរ ថាតើក្រុមហ៊ុនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារបច្ចេកទេសរបស់ក្រសួង ដែលបានព្រមព្រៀងដែរឫយ៉ាងណា។
ជាក់ស្តែងនាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ក៏បានដឹកក្រុមការងារបច្ចេកទេសពាក់ព័ន្ធរបស់ក្រសួង តំណាងក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវ លេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ អមជាមួយនឹងការនាំយកឧបករណ៍ទំនើបស៊េរីថ្មី ៣គ្រឿង បន្ថែមទៀត ដើម្បីធ្វើការត្រួតពិនិត្យលើគុណភាពផ្លូវ ដែលមានលក្ខណៈទំនើប និងមានគុណភាពខ្ពស់ក្នុងការត្រួតពិនិត្យលើគុណភាពផ្លូវ។
បើតាមលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឧបករណ៍ទំនើប៣គ្រឿងនេះរួចមាន៖ ម៉ាស៊ីន IRI , ម៉ាស៊ីន FWD , ម៉ាស៊ីន Nuclear Moisture Density Gauge ដែលក្នុងនោះ សម្រាប់ម៉ាស៊ីន IRI (The International Roughness Index) គឺជាម៉ាស៊ីនដែលសិក្សាកម្រិតពីភាពគ្រើមនៃតួផ្លូវ ដោយប្រើប្រាស់ឧបករណ៍ DRIMS (Dynamic Response Monitoring System)។ ម៉ាស៊ីន FWD (Falling Weight Deflectometer ) ជាម៉ាស៊ីនសិក្សាពីលទ្ធផលតេស្តសម្រុតគ្រឹះផ្លូវ (Deflection) និងម៉ាស៊ីនចុងក្រោយគឺ Nuclear Moisture Density Gauge ជាម៉ាស៊ីនដែលសិក្សាពីគ្រឹះនៃផ្លូវ ដើម្បីចង់ដឹងសំណើម៕
ងក្រោយគឺ Nuclear Moisture Density Gauge ជាម៉ាស៊ីនដែលសិក្សាពីគ្រឹះនៃផ្លូវ ដើម្បីចង់ដឹងសំណើម៕
Saturday, July 16, 2022
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ហេង សំរិន អញ្ជើញជាអធិបតី ពិធីបើកសន្និបាតគណៈកម្មាធិការកណ្ដាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា
ចំនួនអ្នកទស្សនា: ViewsFriday, July 15, 2022
កងរាជអាវុធហត្ថ ប្រារព្ធពិធីខួបលើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ចំនួនអ្នកទស្សនា: Views
(កំពង់ឆ្នាំង) ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅថ្ងៃ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង មានរៀបចំប្រារព្ធពិធីខួបលើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២២ ) និងសម្ពោធដាក់ឱ្យប្រើប្រាស់អាគារទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័ន និងឯកឧត្តម លោកជំទាវអ្នកតំណាងរាស្រ្ត អភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងសេនានុព័ន្ធយោធាប្រទេសជាមិត្តប្រចាំនៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹងលទ្ធផលការងារដែលកងរាជអាវុធលើផ្ទៃប្រទេស សម្រេចបានកន្លងមក និង ពិធីរម្លឹកខួប២៩ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្ភោធដាក់ឱ្យប្រើប្រាស់នូវទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីអបអរសាទរដល់ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤កក្កដា ២០២២) ផងដែរ។
នាយឧត្តមសេនីយ៍បានបន្តថា កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូល ទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិលថែមទៀតផង។
ឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបន្ថែមទៀតថា គោលបំណងរួមមាន ការការពារនិងឆ្លើយតបភ្លាមៗចំពោះទម្រង់ណាមួយ នៃព័ត៌ មានបំផ្លើសអំពីកិច្ចការយោធា ក៏ដូចជាពង្រឹងសាមគ្គីភាព ជាមួយកងយោធពលខេមរភូមិន្ទ បន្តសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងច្បាប់និងបទប្បញ្ញត្តិ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ រំលោភយកដីរដ្ឋ និងបទឧក្រិដ្ឋផ្សេងៗ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រសាសន៍ថា កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍគ្រប់ផ្នែក ដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ពន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទីភារកិច្ចលើផ្ទៃប្រទេស រយៈកន្លងទៅនេះ មានការលេចធ្លោបង្កើតបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ មានប្រសាស ន៍បន្តថា កងរាជអាវុធហត្ថបានត្រៀមកម្លាំង និងមធ្យោបាយ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសអនុវត្តន៍បទបញ្ជាគ្រប់កាលៈទេសៈ គ្រប់ពេលវេលា ដើម្បីរក្សាឱ្យបានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមជូនប្រជាជននិងប្រទេសជាតិ ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara





Wednesday, July 13, 2022
ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៑ាង នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២...
ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ លោក ឧត្តម សេនីយ៍ឯក រ័ត្ន ស្រ៑ា៑ង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួម ជាមួយក្រុមការងារបាននាំយកទៀនព្រះវស្សា ព្រមទាំងថវិកា និង ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្ត ចំនួន០២ គឺវត្តព្រែកថ្លឹង និងវត្តកែវមុនី ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
Monday, July 11, 2022
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍
ចំនួនអ្នកទស្សនា: Viewsភ្នំពេញ: ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ។






រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី
Saturday, July 9, 2022
ព្រឹកនេះព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា» នៅស្រុកបាណន់
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
Wednesday, July 6, 2022
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ
ចំនួនអ្នកទស្សនា: Views
(ព្រះវិហារ)៖
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី០៦ ខែកក្កដា
ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។
ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរ មន្ត្រីរាជការជុំវិញខេត្ត
និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។
លោកឧត្តមសេនីយ៍ត្រី កង
សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យដឹងថា
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី
ដែលមានអគារសេនាធិការដ្ឋានថ្មីទំហំ១១ម៉ែត្រ គុណ៥៦ម៉ែត្រ មានកម្ពស់៣ជាន់
ដោយប្រើរយៈពេលសាងសង់ចំនួន៣៦ គម្រោងចំណាយថវិកាសរុបប្រមាណជាង៦៥ម៉ឺនដុល្លារ
ដោយមិនទាន់គិតបញ្ចូលនូវការបំពាក់គ្រឿងសង្ហារឹមនៅឡើយ។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ
មានក្តីសង្ឃឹមយ៉ាងមុតមាំថា
នឹងមានការចូលរួមជួយឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជន
ដោយបានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកឧកញ៉ា លោក លោកស្រី
ប្រធានស្ថាប័ន អង្គភាពជុំវិញខេត្ត និងសប្បុរសជននានា
ដើម្បីឲ្យដំណើរការសាងសង់សម្រេចបានជោគជ័យផងដែរ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ
បានបញ្ជាក់ថា
កិច្ចដំណើរការសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារថ្មី
ក្នុងពេលនេះអង្គភាពរបស់លោក មានកិត្តិយសបានទទួលការជួយឧបត្ថម្ភថវិកាពីសំណាក់
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
ចំនួន១០ម៉ឺនដុល្លារ ដើម្បីទ្រទ្រង់ដល់ការសាងសង់អគារសេនាធិការដ្ឋាននេះ៕
សេនាធិការដ្ឋាននេះ៕