-->
សូមស្វាគមន៍ www.sievphovkhmaotvonline.com មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ ../ ទំនាក់ទំនង Tele: 060538678....
សូមស្វាគមន៍ គេហទំព័រ សៀវភៅខ្មៅ ធីវី អនឡាញ មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ / ទំនាក់ទំនង Tele: 060538678....

Saturday, April 30, 2022

លោក សាយ សំអាល់ ជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយបងប្អូនកម្មករកំពង់ផែស្វយ័តខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views
(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយកម្មករកំពង់ផែស្វយ័ត នាល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។ ក្នុងឱកាសសំណេះសំណាលនេះ លោក សាយ សំអាល់ បានសម្តែងក្តីសោមនស្សរីករាយ ក៏ដូចជាកោតសរសើរនូវវីរភាពនៃមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដែលបានបំពេញការងារប្រកបដោយវិជ្ជាជីវៈ មានវិន័យ ច្បាស់លាស់ និងការទទួលខុសត្រូវខ្ពស់ ដែលជាផ្នែកមួយក្នុងការចូលរួមរក្សានូវកំណើនសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ និងទូទាំងប្រទេសផងដែរ។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ប្រាប់ដល់កម្មករឱ្យដឹងបន្ថែមទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាខេត្តគំរូសេដ្ឋកិច្ចពហុបំណង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធចម្រោះទឹកកខ្វក់ ការរៀបចំទីក្រុងបានល្អស្អាត ហើយមានព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលជាសក្តានុពលសេដ្ឋកិច្ចយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងរួមចំណែកផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន និងទៅអនាគត។ គួរបញ្ជាក់ឱ្យដឹងថា ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ឋ ដែលជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ និងបងប្អូនកម្មករកំពង់ផែស្វយ័តខេត្តព្រះសីហនុ ជាង១ពាន់នាក់៕



Thursday, April 21, 2022

អាជ្ញាធរខេត្តកណ្តាល សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ៣ខ្សែ នៅក្រុងតាខ្មៅ

ចំនួនអ្នកទស្សនា: Views



 កណ្តាល :ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅថ្ងៃ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងតាខ្មៅ និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុងអាមេ ៣ខ្សែ ប្រវែង ៣៧០ម៉ែត្រ ទទឹង៣ម៉ែត្រ និង៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដាក់លូមុខកាត់ ០,៦ម៉ែត្រ ប្រវែង ៣៦២ម៉ែត្រ និងទរបង្ហូរទឹក ១កន្លែង នៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត មន្ត្រីរាជការ អាជ្ញាធរក្រុងតាខ្មៅ និងប្រជាពលរដ្ឋជាង ៣០០នាក់។

ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្ត បានបញ្ជាក់ថា ផ្លូវបេតុងអាមេ លូ និង ទរបង្ហូរទឹក ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺទទួលបានឥណទានថវិការបស់រដ្ឋបាលខេត្តកណ្ដាល ឆ្នាំ២០២០ និងឆ្នាំ២០២១ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់សង្កាត់តាក្តុល ក្រុងតាខ្មៅ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “ធនធានមនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដើម្បីអនុវត្តសិទ្ធិ និង កាតព្វកិច្ចរបស់ខ្លួន ព្រមទាំងចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសូមបោះឆ្នោតជូនគណបក្ស ដែលតែងតែនៅរួមសុខទុក្ខជាមួយបងប្អូន ព្រមទាំងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។

ក្នុងពិធីនេះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានមានប្រសាសន៍ថា ពិធីសម្ពោធផ្លូវបេតុង លូ និងទរបង្ហូរទឹកនាពេលនេះ គឺមានសារៈសំខាន់ណាស់ និងជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន បម្រើដល់ផលប្រយោជន៍សាធារណៈ ហើយចាប់ពីពេលនេះទៅ បងប្អូនប្រជាពលរដ្ឋនឹងលែងជួបការលំបាកក្នុងការធ្វើដំណើរទៀតហើយ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការបើការសម្ពោធផ្លូវនេះជាសក្ខីភាពស្រាប់ ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

Tuesday, April 19, 2022

លោកជំទាវ ឱ វណ្ណឌីន ៖ សូមបងប្អូនធ្វើតេស្តរហ័សភ្លាម ក្នុងករណីសង្ស័យ បន្ទាប់ពីបានដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ចំនួនអ្នកទស្សនា: Views




 ភ្នំពេញ: ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ បានអំពាវនាវដល់បុគ្គល និងក្នុងក្រុមគ្រួសារនីមួយៗ​ ដែលមានការសង្ស័យ​ថាឆ្លងវីរុសកូវីដ-១៩ សូមធ្វើតេស្តរហ័ស​ភ្លាម ឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះឱ្យបានឆាប់។

លោកជំទាវ បានបញ្ជាក់បន្ថែមថា មានការព្រួយបារម្ភពីការឆ្លងកូវីដ-១៩​ ឬមិនព្រួយបារម្ភ​ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលយើងគួរពិនិត្យមើលតាមស្ថានភាពនៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង​ ហើយក៏ជាការទទួលខុសត្រូវ​ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារផងដែរ ក្នុងការអនុវត្តការការពារការចម្លងកូវីដ-១៩ ហើយយើងក៏មិនទាន់អាចវាយតម្លៃស្ថានភាពនៃការឆ្លងបាននៅឡើយទេ​ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង​ ដែល​ត្រូវរង់ចាំ​ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ​ នៅតំបន់ណាមួយ​ រហូតដល់ដំណាច់ខែមេសានេះ។

ជាមួយគ្នានេះ ការទទួលខុសត្រូវ​របស់បុគ្គល និងសហគមន៍​នាពេលនេះ​ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩​ ក្នុងក្រុមគ្រួសារនីមួយៗ​ ហើយប្រសិនបើលោកអ្នកមានការសង្ស័យ​ សូមធ្វើតេស្តរហ័ស​ ឫទៅពិនិត្យសុខភាព ហើយបើលទ្ធផលបង្ហាញ​ វិជ្ជមានកូវីដ-១៩​ និងបើក្នុងលក្ខណ:ស្រាល សូមនៅដោយឡែក​ ការពារកុំឱ្យឆ្លងទៅក្រុមគ្រួសារ​ និងអ្នកដទៃ​ ហើយថែទាំព្យាបាលខ្លួននៅផ្ទះឱ្យបានល្អហ្មត់ចត់​ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក​។ ដោយឡែក បើសិនមានរោគសញ្ញាសង្ស័យថាធ្ងន់ធ្ងរ​ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ​ កុំសង្ងំនៅផ្ទះ​ដែលអាចនាំឱ្យស្លាប់បាត់បង់ជីវិតបាន។

បន្ថែមពីលើនេះ លោកជំទាវ ក៏បានអំពាវនាវដល់គ្រប់បុគ្គល សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន​ ឫក្រុមគ្រូពេទ្យដែលនៅតំបន់បុគ្គលរស់នៅ​ ដើម្បីជួយអន្តរាគមន៍​បានទាន់ពេលវេលា និងសូមនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩​ ទាំងដូសមូលដ្ឋាន​ និងដូសជំរុញ​ (ទី៣​ និងទី៤)​ ឱ្យបានគ្រប់ៗគ្នា​ ដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល​ និងភាពស៊ាំរបស់សហគមន៍​ សម្រាប់រក្សានិរន្តរភាពនៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅទៀត ខណៈដែលក្រុមគ្រូពេទ្យនៅបន្តចាក់ជារៀងរាល់ថ្ងៃជាពិសេសនៅតាមគោលដៅធំៗ​ ដូចជា មន្ទីរពេទ្យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក រោងចក្រ​ សហគ្រាស​ ទីផ្សារ​ និងសាលារៀន​ ជាដើម៕