ភ្នំពេញ :ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ការប្រកួតកីឡាបាល់ទាត់ក្នុងសាលបុរស ពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាលថ្មី ២០២២ បានចាប់ផ្តើមបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃ១១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅកីឡដ្ឋាន Premium Sport Club រាជធានីភ្នំពេញ។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ បានផ្តល់ការណែនាំ និងលើកទឹកចិត្តដល់ក្រុមដែលចូលរួមសរុបចំនួន១៩ក្រុម ចូលរួមប្រកួតដោយគោរពឱ្យបាន
នូវស្មារតីសាមគ្គីភាព មិត្តភាព និងគោលការណ៍លេងដោយយុត្តិធម៌ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បាល់ទាត់ក្នុងសាល រដូវកាល ២០២២នេះ ទទួលបានលទ្ធផលជាផ្លែផ្កា។
លោកបន្ថែម នៅក្នុងចំណោម១៩ក្រុម ដែលចូលរួមប្រកួតនេះ គឺមានក្រុមកីឡាករជានិស្សិតជនជាតិបារំាង ក៏ត្រៀមចូលរួមប្រកួតប្រជែងជាមួយក្រុមកីឡាករខ្មែរដែរ។ ក្នុងឆ្នាំនេះដែរ ខេមអេដ ក៏ត្រៀមរៀបចំការប្រកួតកីឡាបាល់បោះ និងអត្តពលកម្មទៀតផង ដែលការរៀបចំព្រឹត្តិការណ៍កីឡានេះ គឺជារឿងសំខាន់ ដែល
ផ្តល់ឱ្យនិស្សិតចេះចាប់ផ្តើមធ្វើការរួមគ្នា ការបណ្តុះឆន្ទៈ ស្មារតីរបស់កីឡាកររៀនធ្វើកិច្ចការឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ចំណេះដឹង បទពិសោធន៍ល្អៗ នៅពេលពួកគាត់ចេញទៅប្រកបការងារ ក្រោយបញ្ចប់ការសិក្សា។ គោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡានេះ គឺដើម្បីបណ្តុះគំនិត ឱ្យកីឡាករចេះធ្វើការជាក្រុម ធ្វើការក្រោមសម្ពាធ និងចេះទទួលយកការឈ្នះ-ចាញ់ ដើម្បីអាចគ្រប់គ្រងអារម្មណ៍ ស្មារតីជាដើម។
លោក ខេស៊ី បាណេត គូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ក្នុងសាលបុរស ពានរ
ង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាលថ្មី ២០២២ ត្រូវបានរៀបចំឡើងវិញក្រោយខកខាន១ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩ ហើយលោកបានចាត់ទុកថា នេះជាព្រឹត្តិការណ៍កីឡាមួយទៀត នៅឆ្នាំ២០២២នេះ ដែលវាជាការប្រកួតដ៏សំខាន់សម្រាប់យើងក៏ដូចជានិស្សិតទាំងអស់ ដើម្បីជំរុញដល់សុខមាលភាពរបស់ពួកគេ ជាពិសេសគឺការអប់រំនៃការធ្វើការជាក្រុម តាមរយៈការប្រកួតកីឡានេះ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ក្នុងសាល ពានរង្វាន់វិទ្យាស្ថាន ខេមអេដ នឹងដំណើរការរយៈពេល៤ខែ ដោយគ្រោងនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី២៧ ខែកុម្ភៈ និងគ្រោងបញ្ចប់នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ៕ដោយហេង ណាលីន សម្រួលផ្សាយដោយ៖ dara 





0 comentários:
Post a Comment