-->
សូមស្វាគមន៍ www.sievphovkhmaotvonline.com មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ ../ ទំនាក់ទំនង Tele: 060538678....
សូមស្វាគមន៍ គេហទំព័រ សៀវភៅខ្មៅ ធីវី អនឡាញ មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ / ទំនាក់ទំនង Tele: 060538678....

Tuesday, March 1, 2022

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក

ចំនួនអ្នកទស្សនា: Views

 

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក



ភ្នំពេញ: ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក កាលពីថ្ងៃ១២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួង ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ផ្តល់យោបល់ និងអនុញ្ញាតឱ្យពិនិត្យពិភាក្សាទម្រង់រួមជាទូទៅ ព្រមទាំងលើកឡើងចំណុចពាក់ព័ន្ធ និងមាត្រាសំខាន់ៗដែលចាំបាច់ និងមិនចាំបាច់សម្រាប់រៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ ហើយដែលត្រូវទទួលបានការចាប់អារម្មណ៍ជាដំបូងៗពីសមាជិកអង្គប្រជុំ មុននឹងឈានដល់ការពិភាក្សា ទៅតាមមាត្រានីមួយៗនៅកិច្ចប្រជុំលើកក្រោយៗទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំចូលរួមក្នុងកិច្ចប្រជុំលើកក្រោយ និងស្នើសុំឱ្យមានការពិនិត្យផ្តល់យោបល់ និងធាតុចូលពាក់ព័ន្ធដល់ការគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងផ្លូវដែក ការដោះស្រាយផលប៉ះពាល់ និងបទពិសោធន៍នៃការអនុវត្តកន្លងមក សម្រាប់រៀបចំសេចក្តីព្រាងអនុក្រឹត្យទាំងពីរ ទាំងការគ្រប់គ្រងដីចំណីផ្លូវថ្នល់ និងដីចំណីផ្លូវដែកឱ្យបានទូលំទូលាយ និងស៊ីជម្រៅថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំក្រុមការងាររៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ឱ្យយកខ្លឹមសារ និងមតិទាំងឡាយ ដែលបានលើកឡើងក្នុងអង្គប្រជុំលើកនេះទៅសិក្សាលម្អិតបន្ថែមទៀត និងរៀបចំកែសម្រួលសេចក្តីព្រាងឡើងវិញ ដើម្បីដាក់ជូនអង្គប្រជុំលើកក្រោយទៀតពិនិត្យពិភាក្សាបន្ត។

សូមបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យនេះមានគោលបំណង កំណត់យន្តការលើការគ្រប់គ្រងផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក ដាក់ចេញនូវវិធានការគតិយុត្តចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការពារ និងលុបបំបាត់បាតុភាពអនីត្យានុកូលនានានៅតាមផ្លូវឆ្លងកាត់ និងដីចំណីផ្លូវដែក បង្កលក្ខណៈងាយស្រួលដល់សមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រង និងផ្តល់ភាពស្របច្បាប់ដល់ពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ នៅតាមដីចំណីផ្លូវដែក រួមចំណែកទប់ស្កាត់ឧបទ្ទវហេតុគ្រោះថ្នាក់ និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើចរាចរណ៍តាមផ្លូវដែក ថែរក្សាបាននូវគុណភាពផ្លូវដែកឱ្យស្របតាមកម្រិតស្តង់ដាបច្ចេកទេស ដើម្បីធានាបាននូវអាយុកាលប្រើប្រាស់ផ្លូវដែក រក្សាសណ្តាប់ធ្នាប់សាធារណៈ និង បង្កើនសោភណភាពនៅតាមផ្លូវដែក៕ ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន) សម្រួលផ្សាយដោយ៖ dara

Share This
Author Image

About Newshot-press

0 comentários:

Post a Comment