-->
សូមស្វាគមន៍ www.sievphovkhmaotvonline.com មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ ../ ទំនាក់ទំនង Tele: 060538678....
សូមស្វាគមន៍ គេហទំព័រ សៀវភៅខ្មៅ ធីវី អនឡាញ មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល៖ ភូមិបាក់កូដ ឃំុលាយបូរ​​ ស្រុកត្រាំកក់ ខេត្តតាកែវ / ទំនាក់ទំនង Tele: 060538678....

Wednesday, March 9, 2022

ប្រទេសថៃ៖ វិស័យឯកជនអំពាវនាវឱ្យមានការវាយតម្លៃចំពោះផលប៉ះពាល់សេដ្ឋកិច្ចដោយសារភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែន

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២  វិស័យឯកជននៅក្នុងប្រទេសថៃកំពុងអំពាវនាវឱ្យរដ្ឋាភិបាលថៃបង្កើតគណៈកម្មាធិការរួមគ្នានៃវិស័យសាធារណៈ-ឯកជនមួយ ដើម្បីធ្វើការវាយតម្លៃអំពីផលប៉ះពាល់សេដ្ឋកិច្ចដោយសារភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែន។

លោក Supant Mongkolsuthree ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានសម្តែងការព្រួយបារម្ភថាភាពតានតឹងដែលកំពុងបន្តកើតមានដែលបណ្តាលឱ្យមានការបិទផ្លូវហោះហើរមួយចំនួនអាចប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញ។

លោក Supant ចង់ឱ្យរដ្ឋាភិបាលបង្កើតគណៈកម្មាធិការមួយដើម្បីដោះស្រាយបញ្ហាដែលកើតឡើងនៅពេលដែលស្ថានការណ៍មួយនេះមិនមានសញ្ញាចុះត្រជាក់។

ទន្ទឹមនឹងនេះដែរ លោក Sanan Angubolkul ប្រធានសភាពាណិជ្ជកម្មថៃ បានជំរុញឱ្យរដ្ឋាភិបាលតាមដានឱ្យបានយ៉ាងដិតដល់នូវបរិយាកាសពាណិជ្ជកម្មអន្តរជាតិ និងធ្វើការវាយតម្លៃចំពោះការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដើម្បីឱ្យមានដំណោះស្រាយទាន់ពេលវេលា។

ប្រធានក្រុមប្រឹក្សាអ្នកដឹកជញ្ជូនជាតិថៃ (TNSC) លោក Chaichan Chareonsuk ក៏បានស្នើឱ្យរដ្ឋាភិបាលថៃពន្លឿនដំណើរការនៃកិច្ចចរចាជាមួយប្រទេសចិនផងដែរក្នុងការបើកដំណើរការផ្លូវថ្នល់គោក និងផ្លូវដែកដើម្បីបម្រើដល់ការនាំចេញទំនិញទៅកាន់បណ្តាប្រទេសនៅអាស៊ីកណ្តាល និងអឺរ៉ុប ក្នុងករណីផ្លូវសមុទ្រត្រូវបានរារាំង។

ជាមួយនឹងប្រមាណជិត ៦០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលអាស្រ័យទៅលើការនាំចេញ សេដ្ឋកិច្ចប្រទេសថៃកំពុងប្រឈមមុខនឹងហានិភ័យនៃការខូចខាតយ៉ាងខ្លាំងនាពេលខាងមុខដោយសារផ្លូវដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវសមុទ្រត្រូវបានរារាំងដោយសារតែការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិចប្រឆាំងនឹងរុស្ស៊ី៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ dara

Share This
Author Image

About Newshot-press

0 comentários:

Post a Comment